Griezmann ចេញពី AT-Madrid ទំនង​ទៅ​ចូលរួម​ជាមួយ Barca
កីឡាអន្តរជាតិ
អន្តរជាតិ
Griezmann ចេញពី AT-Madrid ទំនង​ទៅ​ចូលរួម​ជាមួយ Barca
15, May 2019 , 9:41 am        
រូបភាព
​ខ្សែប្រយុទ្ធ Antoine Griezmann ប្រកាស​ចាកចេញ​ពី Atletico Madrid នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​បន្ទាប់ពី​រួមរស់​ជាមួយគ្នា​រយៈពេល ៥ ឆ្នាំ​។ ការចាកចេញ​នេះ​ត្រូវបាន​គេ​ជឿជាក់ថា Griezmann នឹង​ទៅ​ចូលរួម​ជាមួយ​ក្លិប​យក្ស FC Barcelona ក្នុងតម្លៃ​ទិញ​ផ្តាច់​កិច្ចសន្យា ១៣៤​លាន​ដុល្លារ​អាមេរិក​។​


 
​សមាជិក​ដែល​ជួយ​ក្រុម​ជម្រើសជាតិ​បារាំង​ឈ្នះ​ពាន World Cup នៅ​រុស្ស៊ី បាន​ដល់កំណត់​កិច្ចសន្យា​នៅ​ខែមិថុនា​នេះ ហើយ​រូបគេ​នឹង​បង្ហាញខ្លួន​លើកចុងក្រោយ​សម្រាប់ AT-Madrid ក្នុងជំនួប​ទល់នឹង Levante ក្នុង​ក្របខណ្ឌ La Liga ចុង​សប្តាហ៍​នេះ​។​
 
​បើតាម​ការផ្សាយ​របស់ BBC Sport ការចាកចេញ​របស់ Griezmann គឺ​ដើម្បី​ស្វែងរក​ក្លិប​ថ្មី​ដែល​អាច​ប្រជែង​ពាន​កម្រិត​កំពូល ហើយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelona ជា​គោលដៅ​របស់គេ​។​
​ក្រុម​រហ្សនាម​អ្នកមាន​បុណ្យ​ទំនងជា​ត្រូវ​ចំណាយ ១៣៤​លាន​ដុល្លារ​អាមេរិក​ទិញ​ផ្តាច់​កិច្ចសន្យា​នាំយក​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង វ័យ​២៨​ឆ្នាំ​ទៅកាន់​ទឹកដី Nou Camp រដូវ​កាល​ក្រោយ​។ បើតាម​ការផ្សាយ​ពី​សារព័ត៌មាន​កីឡា​ល្បីៗ Barca កំពុង​រុះរើ​សមាសភាព​កីឡាករ​មួយចំនួន​សម្រាប់​ប្រជែង​ពាន​ធំៗ​រដូវ​កាល​ក្រោយ​ដោយ​ក្នុងនោះ Philippe Coutinho ក៏​ស្ថិត​ក្នុងចំណោម​នោះដែរ​។​
 
​រយៈពេល​៥​រដូវ​កាល Griezmann អា​ចរក​គ្រាប់​បាល់​ឲ្យ​ក្រុម​លោក Diego Simeone ចំនួន ១៣៣​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ២៥៦​ប្រកួត​ចាប់តាំងពី​រូបគេ​ចាក​ចេញពី Real Sociedad នៅ​ឆ្នាំ ២០១៤​។​
 
 
Griezmann បាន​សរសេរ​លា​អ្នកគាំទ្រ AT-Madrid លើ​បណ្តាញ​សង្គម Twitter ផ្ទាល់ខ្លួន​ថា​៖«​រយៈពេល ៥ ឆ្នាំ​ដ៏​អស្ចារ្យ​។ សូម​អរគុណ​ចំពោះ​អ្វីៗ​គ្រប់យ៉ាង​នៅទីនេះ​។ ខ្ញុំ​ចង់​ប្រាប់​អ្នកគាំទ្រ​ទាំងអស់​ដែល​តែងតែ​ផ្តល់​ក្ដី​ស្រឡាញ់​ឲ្យ​ខ្ញុំ ខ្ញុំ​បានសម្រេច​ចិត្ត​ចាកចេញ​ដើម្បី​រក​ការប្រកួតប្រជែង​ថ្មី​ទៀត​ក្នុង​អាជីព​មួយ​នេះ​។ អរគុណ​ណាស់​អ្នក​ទាំងអស់គ្នា​ចំពោះ​ក្ដី​ស្រឡាញ់​ដែល​អ្នក​បានបង្ហាញ​ខ្ញុំ​អំឡុងពេល​៥​ឆ្នាំនេះ​»៕
 

Tag:
 បាល់ទាត់​
  Antoine Griezmann
  Atletico Madrid
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com