ជាតិ
សម្ដេច ហ៊ុន សែន៖ មានដី គួរឆ្លៀតដាំមុខដំណាំដែលត្រូវការជាប្រចាំ កុំឲ្យពិបាករកទិញគេ
× ជាថ្មីម្ដងទៀត សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៥ខែឧសភានេះ បានបង្ហោះរូបជាមួយភរិយា ដែលថតក្នុងចម្ការដំណាំនៅក្នុងបរិវេណផ្ទះរបស់សម្ដេច។ ជាមួយនឹងរូបភាពប្រមូលផលដំណាំ សម្ដេចក៏បានសរសេរសារដែលជំរុញឲ្យសាធារណជនដាំមុខដំណាំមួយចំនួននៅផ្ទះរបស់ខ្លួន។
សម្ដេចបានបង្ហោះសារនៅលើហ្វេសប៊ុកដូច្នេះថា៖«ពាក្យចាស់ពោលថារពឹសដៃផ្ទៃឆ្អែត ដែលចង់សំដៅអោយខំធ្វើការ ខំដាំដុះ។ មានដីគួរឆ្លៀតដាំមុខដំណាំដើម្បីទទួលផលសម្រាប់ក្រុមគ្រួសារយើង។ ដីតូចដាំជី បន្លែ ស្លឹកគ្រៃ។ល។ ដីធំគួរជ្រើសមុខដំណាំដែល យើងត្រូវការជាប្រចាំយកមកដាំ ដើម្បីកុំអោយពិបាកដើររកទិញគេនូវផលដំណាំដែលយើងអាចដាំបាន។ ថ្ងៃនេះខ្ញុំ និងភរិយាបង្ហាញពីការប្រមូលផល ដើមរដូវនូវមុខដំណាំចំនួនបីមុខក្នុងចំណោមដំណាំរាប់សិបមុខដែលដាំជុំវិញផ្ទះខ្ញុំ»៕
© រក្សាសិទ្ធិដោយ thmeythmey.com