ជាតិ
«​ឈ្នក់​» ជា​ឧបករណ៍​នេសាទ​បែប​បុរាណ នៅតែ​ពេញនិយម​ប្រើប្រាស់​នៅតាម​ដឹង​ស្ទឹង​សង្កែ​
16, May 2019 , 7:59 am        
រូបភាព
​ឧបករណ៍​នេសាទ​ខ្នាត​ធំ «​ឈ្នក់​» ស្ថិតនៅក្នុង​ស្ទឹង​សង្កែ នា​ភូមិ​ពាម​សីមា ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​ឧបករណ៍​នេសាទ​ខ្នាត​ធំ «​ឈ្នក់​» ស្ថិតនៅក្នុង​ស្ទឹង​សង្កែ នា​ភូមិ​ពាម​សីមា ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
​ឧបករណ៍​នេសាទ​ខ្នាត​ធំ «​ឈ្នក់​» ជា​ឧបករណ៍​នេសាទ ដែលមាន​ប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា ជា​យូរណាស់​មកហើយ​។ ឧបករណ៍ «​ឈ្នក់​» ត្រូវបាន​គេ​ដាក់​នៅលើ​ទូក​ពីរ​គ្រឿង​ដែល​ចងភ្ជាប់​គ្នា ឬ​នៅលើ​ក្បូន​ឬ​ស្សី​។ ឧបករណ៍ «​ឈ្នក់​» ដែល​ដាក់​នៅលើ​ក្បូន​ឬ​ស្សី ត្រូវបាន​គេ​ឃើញ​មានប្រើ​ប្រាស់​ជាទូទៅ​នៅតាម​ដងស្ទឹង​សង្កែ ក្នុង​ខេត្តបាត់ដំបង និង​នៅ​តំបន់​មួយចំនួនទៀត​ក្នុង​ខេត្តកំពង់ចាម​។ ចំពោះ ឧបករណ៍ «​ឈ្នក់​» ដែល​ដាក់​នៅ​ផ្ទាល់​ដី គេ​ឃើញ​មានប្រើ​នៅក្នុង​តំបន់​វាលទំនាប​លិច​ទឹក ក្នុង​ខេត្តតាកែវ​។

 
​នៅតាម​ដងស្ទឹង​សង្កែ ឧបករណ៍ «​ឈ្នក់​» ត្រូវបាន​គេ​ប្រើ​ដោយមាន​ជំនួយ​ពីរ​បាំង​ព្រួល​នៅ​ពីមុខ ដែល​គេ​ដាក់​នៅក្នុង​ចរន្តទឹក​ដែល​ហូរ​ចូលទៅក្នុង​បឹង​ទន្លេសាប រវាង​ខែមករា ដល់​ខែ​មិនា ពេលដែល​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី​ចេញទៅ​ខ្សែទឹក​ខាងលើ ខណៈពេលដែល​ទឹក​បឹង​ចាប់ផ្តើម​ស្រក​។ ឧបករណ៍ «​ឈ្នក់​» ភាគច្រើន​បុរស​ជា​អ្នក​ប្រើ ចំណែកឯ​ស្ត្រី និង​កុមារ ជា​អ្នក​ជួយប្រមូល​ត្រី និង​យក​ត្រី​នៅ​លក់​។​
 
​ត្រី​ដែល​ចាប់បាន​ដោយ ឧបករណ៍ «​ឈ្នក់​» មានដូចជា​៖ ត្រី​រៀល (Gymnostomus spp.) ត្រី​ឆ្ពិន (Barbonymus gonionotus) ត្រី​អាចម៍កុក (Labiobarbus siamensis ) ត្រី​ស្លឹក​ឬ​ស្សី (Paralaubuca spp.) ត្រី​ឆ្កោក (Cyclocheilos enoplos ) ត្រី​លិញ (Thynnichthys thynnoides) ត្រី​ច្រកែង (Puntioplites spp.) ត្រី​ស្រកា​ក្តាម (Cyclocheilichthys apogon) ត្រី​ក្រុស (Osteochilus spp.) ត្រី​កំភ្លាញ (Trichopodus pectoralis)​។​ល​។​
 
​ប៉ុន្មាន​ចុងក្រោយ​នេះ ឧបករណ៍​នេសាទ​ខុសច្បាប់​ដែលមាន​ភ្ជាប់​ដោយ​ចរន្តអគ្គិសនី ជាទូទៅ វា​មាន​ប្រសិទ្ធិភាព​ណាស់ ក្នុងការ​ចាប់​ត្រី​ដោយ​ចំនួន​ច្រើន​ក្នុងពេល​ខ្លី និង​ងាយស្រួល​នោះ បាន​ចូលមក​ជំនួយ​ឧបករណ៍​នេសាទ​បែប​បុរាណ​របៀបនេះ តាមបែប​លួចលាក់ បួ​ក​រួមទាំង​ការបាត់បង់​ទីជម្រក​លាក់ខ្លួន ពង​-​កូន​ផងដែរ​នោះ បានធ្វើ​ឲ្យ​ត្រី​គ្រប់​ប្រភេទ មាន​និ​ន្ន​ការធ្លាក់ចុះ​យ៉ាងខ្លាំង ។ 

© រក្សាសិទ្ធិដោយ thmeythmey.com