ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​អ្នកមាន​ដឹង​ទេ​ថា អ្វី​ទៅជា​ប្រូ​បាយ​អូ​ទិច ហើយ​មាន​ប្រយោជន៍​ដូចម្តេច​?
28, Aug 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រូ​បាយ​អូ​ទិច​គឺជា​បាក់តេរី​មានជីវិត​ដែល​ត្រូវបាន​គេ​លក់​ជា​ថ្នាំ​បំប៉ន ហើយ​ក៏មាន​បន្ថែម​ក្នុង​ផលិតផល​អាហារ​ដូចជា​យ៉ា​អួរ​ជាដើម​។ យ៉ាងណាមិញ រដ្ឋបាល​ចំណីអាហារ និង​ឱសថ​មិនបាន​ទទួលស្គាល់​នូវ​ប្រយោជន៍​សុខភាព​ដែល​ប្រូ​បាយ​អូ​ទិច​អះអាង​នៅឡើយ​ទេ​។  ប៉ុន្តែ​មនុស្ស​មួយចំនួន​ដែល​ប្រើ​ប្រូ​បាយ​អូ​ទិច​គឺ​ដើម្បី​ប្រយោជន៍​សុខភាព​ធំៗ​តែម្តង​។


 
​ខាងក្រោម​នេះ​គឺជា​ព័ត៌មាន​ខ្លះៗ​អំពី​ប្រូ​បាយ​អូ​ទិច​៖
 
•​ ​ជួយ​បង្ការ​ការ​រាករូស​ដែល​បង្កឡើង​ដោយ​ការបង្ក​រោគ ឬ​ថ្នាំ​ផ្សះ​។ វា​ក៏​ជួយ​បំបាត់​អាកា​រៈ​ជាច្រើន​នៃ​ចង្កោម​រោគសញ្ញា​នៃ​ការ​រលាក​ពោះវៀន​ផងដែរ​
•​ ​ថ្វីបើ​ប្រូ​បាយ​អូ​ទិច​មួយចំនួន​បង្ហាញ​ការសន្យា​ក្នុងការ​ស្រាវជ្រាវ​ក៏ដោយ តែ​អំណះអំណាង​បែប​វិទ្យាសាស្ត្រ​ខ្លាំង​ក្នុងការ​គាំទ្រ​ការប្រើប្រាស់​ប្រូ​បាយ​អូ​តិច​សម្រាប់​ជំងឺ​ភាគច្រើន​នោះ​គឺ​មិនទាន់មាន​គ្រប់គ្រាន់​នៅឡើយ​ទេ​
•​ ​ការសិក្សា​បានបញ្ជាក់​ថា ជាធម្មតា​ប្រូ​បាយ​អូ​ទិច​មាន​ផល​រំខាន​តិចតួច​ទេ​
•​ ​ផលិតផល​ប្រូ​បាយ​អូ​ទិច​ផ្ទុក​ទោ​ដោយ​បាក់តេរី​ច្រើន​ប្រភេទ​ខុសៗ​គ្នា ហើយ​ក៏មាន​ឥទ្ធិពល​ខុសៗ​គ្នា​ដែល​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ដែរ​។​
 
​ដូច្នេះ​អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុនពេល​សម្រេចចិត្ត​ប្រើ​ថ្នាំ​បំប៉ន​ប្រូ​បាយ​អូ​ទិច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com