អត្ថបទពាណិជ្ជកម្ម
ចប់ការប្រគំតន្ត្រី«សប្បុរសធម៌ អុីណារីតា»តារាសិល្បៈចុះចែកអំណោយភ្លាមៗដល់ពលរដ្ឋនៅសៀមរាប
× ការប្រគំ«តន្ត្រីសប្បុរសធម៌ អុីណារីតា»ដែលបានរៀបចំកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ នៅវិទ្យាល័យក្រឡាញ់ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប មានការចូលរួមពី តារាចាស់ក្មេងល្បីៗជាច្រើន រួមមាន លោក ខេម, លោក គូម៉ា, នាយគ្រឿន, កញ្ញា ផន ស្រីខួច, លោក ឃុន វត្ថា, លោក សៅ ឧត្តម, លោក BIG និងលោក ម៉ាដូណា ជាដើម។ ការប្រគំតន្ត្រីនេះ បានទទួលជោគជ័យយ៉ាងខ្លាំង ដោយទទួលបានថវិកាប្រមាណជាង៣ម៉ឺនដុល្លារ។ មួយថ្ងៃក្រោយការប្រគំតន្ត្រីបញ្ចប់ ក្រុមសិល្បករបាននាំយកថវិកាដែលទទួលបាន ទៅចែកជូនប្រជាពលរដ្ឋចំនួន៤០០គ្រួសារ ដែលមានជីវភាពខ្វះខាត។
លោក ឌីម សួនណាត និង លោកស្រី ម៉ក់ សុភក្ត្រ័ អគ្គនាយកក្រុមហ៊ុន ENARITA បានថ្លែងបញ្ជាក់ថា ក្រោយបញ្ចប់ការប្រគំតន្ត្រី ថវិកាសប្បុរសធម៌ដែលទទួលបានការបរិច្ចាគរបស់ភ្ញៀវចូលទស្សនាទទួលបានតែបន្តិចបន្តួចប៉ុណ្ណោះ។ ឃើញដូចនេះ អតិថិជនអ្នកទិញដីឡូតិ៍គ្រប់ខេត្តក្រុងរបស់ក្រុមហ៊ុន បានរួមគ្នារៃអង្គាសបន្ថែមទទួលជិត២ម៉ឺនដុល្លារ ហើយក្រុមហ៊ុន អុីណារីណា បានបំពេញបន្ថែមដល់ជាង៣ម៉ឺនដុល្លារ ដើម្បីឲ្យថវិកាទាំងមូលមានចំនួនច្រើនគួរសម ក្នុងគម្រោងចាត់ចែងជួយដល់សង្គម។
អគ្គនាយកក្រុមហ៊ុន ENARITA បានដឹកនាំតារាសិល្បៈចុះចែកអំណោយដោយផ្ទាល់ ដែលអំណោយទាំងនោះ រួមមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ស្រុកក្រឡាញ់ ខេត្តសៀមរាប ប្រមាណ៤០០គ្រួសារ និងសិស្សានុសិស្ស ជាង១០០០នាក់ ដើម្បីបង្ហាញសាធារណជនថា ក្រុមហ៊ុន ENARITA ក្រោយបើកប្រគំតន្ត្រីហើយ គឺទោះជាទទួលបានថវិកាជាក់ស្ដែងតិច ឬច្រើន ក៏ត្រូវតែដឹកនាំតារាសិល្បៈចុះធ្វើសកម្មភាពសប្បុរសធម៌ភ្លាមៗដែរ។
អ្វីដែលលោកសប្បាយចិត្ត គឺបានឃើញតារាសិល្បៈ និងសប្បុរសជន សុទ្ធតែមានឆន្ទៈ ក្នុងការជួយសង្គម តាមរយៈការចូលរួមរួមច្រៀងរាំ ការបរិច្ចាគថវិកា និងការចុះចែកអំណោយ ដែលក្រុមហ៊ុនចាត់ចែង ហើយមានការពួតដៃគ្នា បានយ៉ាងល្អនោះតែម្ដង។ បើតាមលោក អគ្គនាយកក្រុមហ៊ុន ENARITA ថវិកាសប្បុរសដែលសល់ពីកញ្ចប់ចែកចាយដល់សហគមខ្វះខាតនៅក្រឡាញ់ ត្រូវបានក្រុមការងារ ក៏ដូចអ្នកសិល្បៈ បន្តនៅក្នុងសកម្មភាពសប្បុរសធម៌បន្តទៀត។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com