ជាតិ
តារាល្បីៗ
លោក ប៉ាន់ រិទ្ធី និង​អ្នកជំនាញ​ភាពយន្ត​ពិភពលោក ជួបជុំគ្នា​ក្នុង Festival de Cannes
16, May 2019 , 12:39 pm        
រូបភាព
​លោក ប៉ាន់ រិទ្ធី និង​សមាជិក​ជនជាតិ​បារាំង​៤​រូប រួមមាន លោក Nicolas Naegelen លោកស្រី Sandrine Marques លោកស្រី Alice Diop និង​លោក Benoit Delhomme ក្នុង​គណៈកម្មការ​នៃ​ពានរង្វាន់ កាមេរ៉ា​មាស​
​លោក ប៉ាន់ រិទ្ធី និង​សមាជិក​ជនជាតិ​បារាំង​៤​រូប រួមមាន លោក Nicolas Naegelen លោកស្រី Sandrine Marques លោកស្រី Alice Diop និង​លោក Benoit Delhomme ក្នុង​គណៈកម្មការ​នៃ​ពានរង្វាន់ កាមេរ៉ា​មាស​
ដោយ: រួបរួម
​មហោស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង​កាន (Festival de Cannes) លើក​ទី​៧២ បាន​បើក​ដំណើរការ​ផ្លូវការ​កាលពី​ថ្ងៃទី​១៤ ខែឧសភា ហើយ​ត្រូវ​បន្ត​រហូតដល់​ថ្ងៃទី​២៥ ខែឧសភា​។ សមិទ្ធ​ករ​ភាពយន្ត​ខ្មែរ​-​បារាំង លោក ប៉ាន់ រិទ្ធី ទទួលបាន​កិត្តិយស​ដ៏​ធំធេង​សម្រាប់​ព្រឹត្តិការណ៍​នៅ​ឆ្នាំនេះ ជាមួយនឹង​តួនាទី​ជា​ប្រធាន​គណៈមេប្រយោគ​សម្រាប់​ពានរង្វាន់ «​កាមេរ៉ា​មាស​» (Camera d’Or) ។​



អត្ថបទទាក់ទង

​លោក ប៉ាន់ រិទ្ធី និង​សមាជិក​ជនជាតិ​បារាំង​៤​រូប រួមមាន លោក Nicolas Naegelen លោកស្រី Sandrine Marques លោកស្រី Alice Diop និង​លោក Benoit Delhomme ក្នុង​គណៈកម្មការ​នៃ​ពានរង្វាន់ «​កាមេរ៉ា​មាស​» ស្ថិតក្នុង​ចំណោម​សិល្បក​រ​-​សិល្បការិនី និង​អ្នកជំនាញ​ភាពយន្ត​លំដាប់​ពិភពលោក​ជាច្រើន​នាក់ ដែល​បាន​ដើរ​លើ​កម្រាលព្រំ​ពណ៌​ក្រហម នា​ព្រឹត្តិការណ៍​សម្ពោធ ភាពយន្ត​អន្តរជាតិ​ទីក្រុង​កាន កាលពី​ថ្ងៃទី​១៤ ខែឧសភា​។​




​ភាពយន្ត​រឿង «Girl» របស់​សមិទ្ធ​ករ​បែលហ្ស៊ិក Lukas Dhont កាន់កាប់​ពានរង្វាន់ «​កាមេរ៉ា​មាស​» កាលពី​ឆ្នាំ​២០១៨​។ សម្រាប់​តំបន់​អាស៊ី​អាគេ្នយ៍ រឿង «IIo IIo» របស់​សមិទ្ធ​ករ​សិង្ហ​បុរី Anthony Chen ធ្លាប់​បានឈ្នះ​កាលពី​ឆ្នាំ​២០១៣​។​



ព្រឹត្តិការណ៍​នេះ ចាប់ផ្តើម​តាមរយៈ​ការចាក់​បញ្ចាំង​រឿង The Dead Don’t Die របស់​សមិទ្ធ​ករ​អាមេរិក Jim Jarmusch ដោយមាន​ការចូលរួម​សំដែង​ពី​សំណាក់​តារាចម្រៀង Selena Gomez ដ៏​ល្បីល្បាញ​ផងដែរ​។​



ក្រៅពី​លោក ប៉ាន់ រិទ្ធី ដែល​ទទួលបន្ទុក​ជា​ប្រធាន​គណៈមេប្រយោគ​ពានរង្វាន់ «​កាមេរ៉ា​មាស​» លោក Alejandro Gozalez Inarritu ជា​ប្រធាន​មេ​ប្រយោគ​ពានរង្វាន់​ខ្នាត​វែង (Feature Films) លោកស្រី Nadine Labaki ទទួលខុសត្រូវ​ផ្នែក​ពានរង្វាន់ Un Certain Regard ខណៈ​លោកស្រី Claire Denis ទទួលបន្ទុក​ផ្នែក​ពានរង្វាន់ Short Films និង Cinefondation​។



​រឿង​ដែល​ប្រកួតប្រជែង​ពានរង្វាន់​ភាពយន្ត​ខ្នាត​វែង​មាន​២១​រឿង ដោយ​ភាគច្រើន​ជា​រឿង​បារាំង និង​អាមេរិក​។ រឿង Parasite របស់​កូរ៉េខាងត្បូង និង​រឿង The Wild Goose Lake របស់​ចិន ក៏​ស្ថិត​ក្នុងចំណោម​រឿង​ទាំង​២១​ដែល​ត្រូវ​ប្រកួតប្រជែង​ពាន​នេះ​ផងដែរ​។ ១៨​រឿង ត្រូវ​ប្រកួតប្រជែង​ពាន Un Certain Regard និង​១១​រឿង​សម្រាប់​ពាន​ភាពយន្ត​ខ្នាត​ខ្លី រួមទាំង​ការប្រកួតប្រជែង​ពានរង្វាន់​ជាច្រើន​ទៀត​។​



ពាន​ឯកត្តជន និង​ក្រុម នៅក្នុង​ព្រឹត្តិការណ៍ Festival de Cannes រួមមាន Palme d'Or, Grand Prix, Best Director Award, Best Actor Award, Best Actress Award, Best Screenplay Award,  Jury Prize, Short Film Palme d'Or, Un Certain Regard, Cinéfondation និង Caméra d'Or៕

ប្រភពរូបថត៖ Facebook Page Festival de Cannes


Tag:
 ប៉ាន់ រិទ្ធី
  Festival de Cannes
© រក្សាសិទ្ធិដោយ thmeythmey.com