អត្ថបទពាណិជ្ជកម្ម
Pi Pay សហការ​ជាមួយ​ផ្សារ​ទំនើប​អុី​អន​សែន​សុខ ផ្តល់ជូន​«​ការទិញ​ទំនិញ​មួយ​សេរី​រយៈពេល ៥​នាទី​»​សម្រាប់​អ្នកគាំទ្រ​
16, May 2019 , 3:28 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ (​ថ្ងៃទី​១៦ ខែឧសភា​)- សាក​ស្រមៃ​មើលថា អ្នកមាន​អារម្មណ៍​យ៉ាងណា បើ​អ្នក​ត្រូវបាន​គេ​ផ្តល់​រទេះ​ទិញ​ទំនិញ​១ ហើយ​ក្នុង​រយៈពេល​៥​នាទី អ្នក​ត្រូវ​ទិញ​ទំនិញ​ផ្សេងៗ ដែលមាន​តម្លៃ​ជា​ទឹកប្រាក់ រហូតដល់​៥០០​ដុល្លារ​អាមេរិក នៅឯ​ផ្សារ​ទំនើប​ដ៏​ធំជាងគេ​មួយ ក្នុងប្រទេស​កម្ពុជា​? ពិតណាស់ នោះ​គឺជា​ការផ្តល់ជូន​ដ៏​ពិ​សេសមួយ ពី​ក្រុមហ៊ុន Pi Pay (​ផាយ ផេ​) ដែលជា​កម្មវិធី​ទូរស័ព្ទ ផ្តល់ជូន​នូវ​សេវាកម្ម​ទូទាត់ ដោយ​មិន​ប្រើ​សាច់ប្រាក់​ឈានមុខ​គេ ក្នុងប្រទេស​កម្ពុជា និង​ផ្សារ​ទំនើប​អុីអន សែន​សុខ កំពុង​សហការគ្នា​ដើម្បី​ផ្តល់រ​ង្វាន់​ដល់​អ្នកមាន​សំណាង​ចំនួន​៤​នាក់ នូវ​ឱកាស​ដ៏​អស្ចារ្យ​មិន​ធ្លាប់មាន​មួយ​ក្នុងប្រទេស​កម្ពុជា​នោះ​គឺ «​ការទិញ​ទំនិញ​មួយ​សេរី​» (Shop till You Drop) រយៈពេល ៥​នាទី នៅ​ហាង​លក់ទំនិញ អុីអន​សែន​សុខ​។
 
​លក្ខខណ្ឌ​ងាយៗ ដោយ​រាល់​ការទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប និង​ហាង​នានា ដែល​ស្ថិតក្រោម​ផ្សារ​ទំនើប AEON Cambodia (​សែន​សុខ​) រួច​ទូទាត់​ប្រាក់​តាមរយៈ ផាយ ផេ ចាប់ពី ១​ដុល្លារ​ឡើងទៅ ចាប់ពី​ថ្ងៃទី​១៥ ដល់ទី​៣១ ខែឧសភា នោះ​លោកអ្នក​អាចមាន​សិទ្ធិ​ចូលរួម​ក្នុងការ​ចាប់ឆ្នោត​ផ្សងសំណាង​នេះ ដើម្បី​ឈ្នះ​រង្វាន់​ធំៗ​ជាច្រើន​។ ក្នុងនោះ​រង្វាន់​ធំ  «​ការទិញ​ទំនិញ​មួយ​សេរី​រយៈពេល ៥​នាទី​» ចំនួន ៤​រង្វាន់ និង​រង្វាន់​លួង​ចិត្ត​ប្រចាំ​សប្តាហ៍​«​ទឹកប្រាក់​ចំនួន ២៥​ដុល្លារ​» ចំនួន​២០ រង្វាន់​ផងដែរ​។ 


 
​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា រាល់​ការចំណាយ​ម្តង​ចាប់ពី​១​ដុល្លារ​ឡើងទៅ នៅ​ហាង​លក់ទំនិញ​អុី​អន (AEON Supermarket) ហាង​នំប៉័ង អុីអន (AEON Bakery) ហាង​លក់​សម្លៀកបំពាក់ អុី​អន (AEON Department Store) ហាង​លក់​ភេសជ្ជៈ និង​ស្រា​បៀ អុី​អន (AEON Wine and Beer Store) ឱសថស្ថាន​អុីអន (AEON Pharmacy) និង​អាហារ​ដ្ឋា​ន អុីអន (AEON Food Court) សាខា​សែន​សុខ រួច​ទូទាត់​ប្រាក់​តាមរយៈ ផាយ ផេ នឹង​ទទួលបាន​ឱកាស​ចូលរួម​ម្តង​។ ទូទាត់​កាន់តែច្រើន នឹងមាន​ឱកាស​ចូលរួម​ឈ្នះ​រង្វាន់​កាន់តែច្រើន​។  ចំពោះ​កាលបរិច្ឆេទ​នៃ​ការចាប់​រង្វាន់ នឹងត្រូវ​ប្រកាស​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ ផាយ ផេ និង​AEON Cambodia​។ 
 
​លោក ថូ​ម៉ាស ផូ​កូ​នី (Tomas Pokorny) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ផាយ ផេ បាន​គូសបញ្ជាក់ថា នេះ​ជា​លើកទីមួយ ក្នុងប្រទេស​កម្ពុជា ដែលមាន​ការរៀបចំ​ក​ម្ម​វិធី​ពិសេស​នេះ​ឡើង តាមរយៈ​ការសហការ​ដោយ ផាយ ផេ និង​ផ្សារ​ទំនើប​អុីអន សាខា​សែន​សុខ​។ លោក ថូ​ម៉ាស ផូ​កូ​នី បន្ថែមថា​៖«​នៅ​កន្លែង​ផ្សេង នៅលើ​ពិភពលោក ពួកគេ​មានកម្ម​វិធី​លេង​ហ្គេម តាម​កញ្ចក់​ទូរទស្សន៍ ដោយមាន​ការផ្តល់ជូន​នូវ​ការទិញ​ទំនិញ​ដោយ​សេរី និង​គ្មាន​ដែន​កំណត់ ដូចគ្នា​នឹង​ការផ្តល់ជូន​របស់ ផាយ ផេ ដែរ ខណៈ​អ្នក​ដែល​ចូលរួម​ប្រកួត អាច​ទិញ​ទំនិញ​ឲ្យ​ពេញ​រទេះរុញ និង​ឲ្យ​បាន​ច្រើន តាម​ដែល​ពួកគេ​ចង់បាន​»​។​


 
​នៅក្នុង​ឱកាស​នេះ លោក ផូ​កូ​នី ក៏បាន​ថ្លែងអំណរគុណ ដល់​ផ្សារ​ទំនើប​អុី​អន ដែលជា​មិត្តភក្តិ និង​ដៃគូ​សហការ​របស់ខ្លួន និង​ដែល​បាន​ចូលរួម​ជា​កម្លាំង និង​ការគាំទ្រ ទៅលើ​ការផ្តល់ជូន​ដ៏​ពិសេស និង​រំភើប​មួយ​នេះ​។ លោក ផូ​កូ​នី រំពឹងថា​កម្មវិធី​ពិសេស​នេះ នឹង​ផ្តល់ជូន​នូវ​ភាពសប្បាយ​រីករាយ​មិន​ធ្លាប់មាន​ដល់​អ្នកឈ្នះ ដោយ​ពួកគេ​គ្រាន់តែ​រៀប​ផែនការ​ថា ធ្វើយ៉ាងណា​ត្រូវតែ​ទិញ​ទំនិញ​ឲ្យ​បាន​ច្រើន​បំផុត តាម​ដែល​អាច​ធ្វើបាន​ក្នុង​កម្មវិធី​ទិញ​មួយ​សេរី រយៈពេល ៥​នាទី ពី ផាយ ផេ និង​ផ្សា​ទំនើប អុីអន​សែន​សុខ មួយ​នេះ​។​
 
​រួសរាន់​ឡើង​! អ្នកឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​មួយ​នេះ អាចជា​លោកអ្នក​។ សូមបញ្ជាក់ថា ការចាប់​រង្វាន់ នឹងធ្វើ​ឡើង​ដោយ​សុ​ក្រិត និង​យុត្តិធម៌​បំផុត ហើយ​បុគ្គលិក​របស់​ផា យ ផេ គ្មាន​សិទ្ធិ​ចូលរួម ក្នុង​កម្មវិធី​ផ្សងសំណាង​នេះ​នោះទេ​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com