ជាតិ
ភ្ញៀវទេសចរជាង១៣ម៉ឺននាក់ទៅលេងសៀមរាប ក្នុងពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ
× សៀមរាប៖ នារយៈពេលនៃពិធីចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ឧសភា មានទេសចរជាតិ និងអន្ដរជាតិសរុបជាង ១៣ម៉ឺននាក់មកកម្សាន្តខេត្តសៀមរាប ដែលចំនួននេះកើនឡើងជាង ៥០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
របាយការណ៍ទេសចរណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរជាង ១៣ម៉ឺននាក់នោះ មានភ្ញៀវទេសចរជាតិជាង ១១ម៉ឺននាក់ កើនឡើងជាង ៨០ភាគរយ ដែលឆ្នាំទៅ មានប្រមាណតែ ៦ម៉ឺននាក់តែប៉ុណ្ណោះ។ រីឯទេសចរអន្ដរជាតិវិញ មានជាង២ម៉ឺននាក់ ថយចុះជាង ១៤ភាគរយ។ មន្ទីរទេសចរណ៍បញ្ជាក់ក្នុងរបាយការណ៍បន្ថែមថា ទេសចរក្នុងស្រុកមានការកើនឡើងខ្លាំងដោយសារឆ្នាំនេះ ថ្ងៃឈប់សម្រាកមានរយៈពេល៥ថ្ងៃ រាប់បញ្ចូលទាំងថ្ងៃសៅរ៍ អាទិត្យ និងភាពអំណោយផលនៃអាកាសធាតុផង៕
© រក្សាសិទ្ធិដោយ thmeythmey.com