អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ឧបត្ថម្ភ​ឧបករណ៍​ហាត់ប្រាណ​នៅ​ក្រុង​ស្វាយរៀង​
16, May 2019 , 5:16 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្វាយរៀង​, ថ្ងៃទី ៨ ខែឧសភា ឆ្នាំ​២០១៩ - ឥឡូវនេះ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្វាយរៀង​អាច  ហាត់ប្រាណ​បាន ក្នុង​បរិយាកាស​ប្រកបដោយ​ផាសុកភាព និង​ភាពសប្បាយ​រីករាយ បន្ទាប់ពី ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ បាន​ឧបត្ថម្ភ​ជា​កន្លែង  និង​ឧបករណ៍​ហាត់ប្រាណ​នៅក្នុង​សួន​សាធារណៈ​មួយ ដែលមាន​ទីតាំង​ក្នុង​ទី​រួម​ខេត្ត​។​
 
​នាយក​ប្រតិបត្តិ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា លោក David Nutman មានប្រសាសន៍ថា​៖ «​ទីតាំង​និង​ឧបករណ៍​ហាត់ប្រាណ​ថ្មី​នេះ​គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ "WeDoHealth" របស់​ក្រុមហ៊ុន ដើម្បី​ជួយ​លើកកម្ពស់​សុខភាព និង​កាយសម្បទា​របស់​ពលរ​ដ្ឋ​នៅ​ទូទាំងប្រទេស​កម្ពុជា តាមរយៈ​កម្មវិធី​សុខុមាលភាព​ដ៏​សម្បូរបែប​របស់ខ្លួន​»​។​


 
​លោក​មានប្រសាសន៍​ទៀតថា​៖ “​គម្រោង​នេះ​មាន​សារៈសំខាន់​សម្រាប់​ពលរ​ដ្ឋ ដែល​រស់នៅក្នុង​ខេត្តស្វាយរៀង ដើម្បីឱ្យ​ពួកគាត់​អាច​ប្រើប្រាស់​ឧបករណ៍​ហាត់ប្រាណ ដែលមាន​សុវត្ថិភាព​និង​ស្ដង់ដា ដោយ​មិន​ត្រឹមតែ​ជួយ​ឱ្យ​សុខភាព​រាងកាយ​របស់​ពួកគាត់​កាន់តែ​ល្អ​ប្រសើរឡើង​ប៉ុណ្ណោះ​ទេ  ថែមទាំង​ជួយ​ឱ្យ​សុខភាព​ផ្លូវចិត្ត​របស់​ពួកគាត់​កាន់តែ​ល្អ​ផងដែរ​។ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​ប្ដេជ្ញា​លើកកម្ពស់​សុខុមាលភាព និង​របៀប​រស់នៅ​រប​ស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ឱ្យ​កាន់តែ​ល្អប្រសើរ ដែល​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​តួនាទី​របស់ខ្លួន​ក្នុងការ​ថែរក្សា​សុខភាព និង​ការផ្ដល់​ការការពារ​ហិរញ្ញវត្ថុ​រយៈពេល​វែង​នៅក្នុង​ប្រទេស​។​”
 
​ក្រៅពីនេះ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ក៏បាន​ឧបត្ថម្ភ​កៅអីអង្គុយ​នៅតាម​សួន​សាធារណៈ​ជាង ៣០០ កៅអី​ក្នុង​ខេត្ត​ចំនួន ៨ ដើម្បី​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឱ្យ​ចំណាយ​ពេលវេលា​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​នៅ​ខាងក្រៅ​ផ្ទះ​ឲ្យ​កាន់តែច្រើន​។​
 
​លោក Nutman បាន​បន្ថែមថា​៖ ”​កន្លែង​និង​ឧបករណ៍​ហាត់ប្រាណ​ដែល​យើង​បាន​ឧបត្ថម្ភ​ក្នុង​ក្រុង​ស្វាយរៀង​នាពេលនេះ​រួមមាន  កង់​ម៉ាស៊ីន  ម៉ាស៊ីន​រត់  ឧបករណ៍​លើក​សាច់ដុំ  ឧបករណ៍​បង្កើន​ការរក្សា​លំនឹង​ដើម្បី​សម្រក​ទម្ងន់​។  យើង​មាន​សេចក្តីសោមនស្ស  ចំពោះ​ពលរដ្ឋ​នៅតាម​សហគមន៍ ដោយ​ពួកគាត់​អាចមក​ប្រើប្រាស់​ឧបករណ៍​នៅ​កន្លែង​ហាត់ប្រាណ​ថ្មី​នេះ និង​បង្កើន​សកម្មភាព​កម្សាន្ត​បាន​កាន់តែច្រើន ដើម្បី​ជួយ​ពង្រឹង​សុខភាព និង​សុខុមាលភាព​របស់​ពួកគាត់​។​”


 
​លោក ណុប ចំរើន អភិបាលក្រុង​ស្វាយរៀង មាន​ប្រសា​ស​ន៏​ថា​៖ “​តាមរយៈ​ការផ្តល់​អំណោយ​ជា​សម្ភារ​ហាត់ប្រាណ​នេះ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល កំពុងតែ​ជួយ​ដល់​យើង​ចំពោះ​ការព្យាយាម​ធ្វើឱ្យ (​ប្រជាពលរដ្ឋ​) មាន​សុខ​ភាពល្អ​។ ហើយ​ការបំពាក់​ឧបករណ៍​ហាត់ប្រាណ​ប្រកបដោយ​សុវត្ថិភាព និង​សមរម្យ​នៅទីនេះ នឹង​ផ្តល់​ភាពងាយស្រួល​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង ក្នុងការ​ប្រើប្រាស់​តាម​ដែល​ពួកគាត់​ត្រូវការ​។​”
 
​សម្រាប់​ពលរដ្ឋ​មួយរូប​ក្នុង​ក្រុង​ខេត្តស្វាយរៀង លោកស្រី គង់ សុ​ផុន ឧបករណ៍​ហាត់ប្រាណ​សាធារណៈ​ទាំងនេះ​គឺជា​ការលើកទឹកចិត្ត​សម្រាប់​រូបលោក​ស្រី​ផ្ទាល់​ដើម្បី​ផ្តើម​បង្កើត​ទម្លាប់​ហាត់ប្រាណ​ឱ្យបាន​ល្អ​។​
 
​លោកស្រី​បាន​និយាយទៀតថា​៖ ”​កន្លែង​ហាត់ប្រាណ​ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន   ព្រូ​ដិ​នស​ល​អនុញ្ញាតឱ្យ​មនុស្ស​ចាស់​ដូចជា​រូបខ្ញុំ​ហាត់ប្រាណ​ដែល​ជួយ​យើង​សម្រួល​និង​កាត់បន្ថយ​ភាព​តានតឹង​ដែល​ធ្វើអោយ​យើង​មាន​អារម្មណ៍ល្អ​។ ខ្ញុំ​មក​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ រយៈពេល​កន្លះ​ម៉ោង​ឬ​ច្រើន​ជាងនេះទៀត​។​”
 
​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​ផ្ដើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី​របស់ខ្លួន ដែល​ត្រូវបាន​គេ​ហៅថា “WeDO” ក្នុង​ឆ្នាំ ២០១៩ នេះ ដោយ​ផ្តោតទៅលើ​ការផ្ដល់​នូវ​បទពិសោធន៍​ប្រកបដោយ​ភាពងាយស្រួល​ដល់​អតិថិ​ជន ព្រមទាំង​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ច្រើនយ៉ាង និង​ពេញលេញ ដើម្បី​ផ្ដល់​តម្រូវការ​ផ្នែក​ការពារ​ហិរញ្ញវត្ថុ និង​ផ្តល់​ផែនការ​សម្រាប់​ការថែរក្សា​សុខភាព និង​សុខុមាលភាព  ការ​សន្សំ  និង​ការចូលនិវត្តន៍​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com