ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សព្វថ្ងៃ ពលរដ្ឋពេញនិយមតសំយាបផ្ទះ តែហាក់បំភ្លេចដើមឈើ
× ភ្នំពេញ៖ សព្វថ្ងៃនេះប្រជាពលរដ្ឋកាន់តែនិយមការតសំយាបផ្ទះរបស់ខ្លួន ដើម្បីបានម្លប់ សោភ័ណភាព និងការពារកុំឲ្យពុកជញ្ជាំងផ្ទះជាដើម។ លោក ស៊ូ សុជាតិ នាយកប្រតិបត្តិអង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថាន មើលឃើញថានេះជាវិធីបណ្ដោះអាសន្នមួយដើម្បីទទួលផលប្រយោជន៍ដូចខាងលើនេះ ប៉ុន្តែពលរដ្ឋមិនត្រូវភ្លេចពីសារប្រយោជន៍របស់ដើមឈើដែលហុចផលច្រើនជាងនេះនោះទេ។ លោកប្រាប់ថា ទន្ទឹមនឹងមានសំយាបផ្ទះដែលការពារពន្លឺថ្ងៃ តែគេគួររក្សា និងឆ្លៀតដាំដើមឈើបន្ថែមផងដែរ ព្រោះថាដើមឈើផ្ដល់ទាំងម្លប់ អុកស៊ីសែន ខ្យល់អាកាសល្អ និងជួយទប់ទល់ការឡើងកម្ដៅ អាកាសធាតុអាប់អួរជាដើម។
ដើម្បីជ្រាបច្បាស់សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក ស៊ូ សុជាតិ នាយកប្រតិបត្តិអង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថាន ដូចតទៅនេះ៖
ក្នុងកិច្ចសម្ភាសខាងលើនេះ លោក ស៊ូ សុជាតិ បានកត់សម្គាល់ថា ប្រជាពលរដ្ឋកាន់តែមិនសូវអើពើនឹងការដាំដើមឈើនៅតាមគេហដ្ឋានរបស់ខ្លួនម្នាក់ៗ។ លោកថ្លែងជំរុញឲ្យមានសកម្មភាពនេះ ដោយគេអាចជ្រើសរើសដាំដើមឈើហូបផ្លែនៅកៀកផ្ទះ ហើយដាំដើមឈើធំៗនៅឆ្ងាយពីផ្ទះបន្តិច ករណីដែលគេខ្លាចដើមឈើធំបាក់រលំលើផ្ទះ។
លោកមានប្រសាសន៍ថា រឿងទាំងនេះ គឺទាមទារការផ្លាស់ប្ដូរឥរិយាបទរបស់ប្រជាពលរដ្ឋ តាមរយៈការយល់ដឹង ការលើកទឹកចិត្ត ហើយបើមានគំរូរបស់អាជ្ញាធរដែលដាំដើមឈើក្នុងទីធ្លាសាធារណៈក៏រួមចំណែកផងដែរ៕
Tag:
សំយាបផ្ទះ
បរិស្ថាន
ដើមឈើ
ស៊ូ សុជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com