ជាតិ
បោះឆ្នោត
បក្សនយោបាយ ផ្តើម​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​, CPP លេចធ្លោ​ជាងគេ​
17, May 2019 , 11:39 am        
រូបភាព
យុទ្ធនាការឃោសនារកសំឡេងរបស់ CPP
យុទ្ធនាការឃោសនារកសំឡេងរបស់ CPP
ដោយ: ថ្មីៗ
គណបក្ស​៧ បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ហៅ​ជាទូទៅ​ថា​បោះឆ្នោតក្រុមប្រឹក្សា ក្នុង​អាណត្តិ​ទី​៣​នេះ នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​។ នៅ​ព្រឹក​ថ្ងៃ​១៧ ខែឧសភា​នេះ គណបក្ស​ទាំងនោះ ចាប់ផ្តើម​ចេញ​ធ្វើ​សកម្មភាព​ឃោសនា​រក​សំឡេងឆ្នោត ដែល​ហើយ​ការឃោសនា​នេះ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២៥ ខែឧសភា​។


​គណបក្ស​ទាំង​៧ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច គណបក្ស​ខែ្មរ​រួបរួម​ជាតិ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង គណបក្ស​ខ្មែរ​សាធារណរដ្ឋ​។ 
 
​ក្នុងចំណោម​គណបក្ស​ទាំង​៧​នោះ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែលមាន​អ្នកគាំទ្រ​ច្រើនជាងគេ និង​រៀបចំ​ការឃោសនា​ធំជាងគេ​។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​ឃោសនា​ខេត្ត​ត្បូងឃ្មុំ ហើយ​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និង ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូលរួម​ឃោសនា​នៅ​ភ្នំពេញ​។  
 
​ការបោះឆ្នោត​ក្រុមប្រឹក្សា គឺជា​ការបោះឆ្នោត​អសកល ដែល​អង្គ​បោះឆ្នោត (​អ្នកបោះឆ្នោត​) គឺជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​៕ 
 

Tag:
 បោះឆ្នោតក្រុមប្រឹក្សា​
  ឃោសនា​
  បក្សនយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com