ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំកាហ្វេមួយថ្ងៃប៉ុន្មានពែងទើបមានសុវត្ថិភាព
× កាហ្វេគឺជាភេសជ្ជៈដែលមានការខ្វែងគំនិតគ្នាខ្លាំងបំផុត ព្រោះវាក៏អាចមានប្រយោជន៍ចំពោះសុខភាព ហើយក៏ជារបស់ដែលធ្វើឲ្យមនុស្សញៀនដែរ។ កាហ្វេពិតជាភេសជ្ជៈមួយប្រភេទដែលមានលក្ខណៈច្របូកច្របល់បំផុតមួយមែនដោយសារតែវាមានសារធាតុជីវៈសកម្មច្រើនប្រភេទ។ វាគឺជាប្រភេទនៃអង់ទីអុកស៊ីដង់ដ៏ធំបំផុតសម្រាប់មនុស្សភាគច្រើន។
ការសិក្សាបង្ហាញថា កាហ្វេជួយឲ្យមនុស្សមានសុខភាពល្អដូចជា កាត់បន្ថយការប្រឈមជំងឺទឹកនោមផ្អែមប្រភេទទី២ គាំងបេះដូង ភ្លេចភ្លាំង មហារីកថ្លើម និងដាច់សរសៃឈាមខួរក្បាល។
ជាតិកាហ្វេអ៊ីនក្នុងកាហ្វេអាចជួយបង្កើនចំនួននៃការរំលាយអាហារបាន ដូច្នេះវាក៏បង្កើនការសម្រកទម្ងន់បានផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែវាមានជាតិកាហ្វេអ៊ីន ដូច្នេះអ្នកគួរតែកាត់បន្ថយការទទួលទានវា។
តើកាហ្វេមួយពែងមានកាហ្វេអ៊ីនប៉ុន្មានទៅ?
កាហ្វេអ៊ីនគឺជាសារធាតុសកម្មភាពមួយក្នុងកាហ្វេ ហើយក៏មានចំនួនមិនទៀងទាត់ផងដែរគឺចាប់ពី ៥០ ទៅ ៤០០មីលីក្រាមឡើងទៅក្នុងមួយពែង។ កាហ្វេក្តៅមួយពែងអាចមានកាហ្វេអ៊ីន ៥០មីលីក្រាម តែកាហ្វេ Starbucks កែវធំមួយអាចមានច្រើនជាង ៣០០មីលីក្រាម។
ការសិក្សាជាច្រើនបានណែនាំថា កាហ្វេអ៊ីន ៤០០មីលីក្រាម ឬស្មើនឹងកាហ្វេ ៤ពែងគឺមានសុវត្ថិភាពណាស់សម្រាប់មនុស្សពេញវ័យ។ ចូរចាំថា វាក៏មានប្រភេទកាហ្វេអ៊ីនផ្សេងៗទៀតក្រៅពីកាហ្វេផងដែរដូចជា ភេសជ្ជៈកំប៉ុង តែ សូកូឡា និងភេសជ្ជៈប៉ូវកម្លាំងជាដើម។
តើអ្នកកំណត់បានដូចម្តេចទៅថាចំនួនកាហ្វេអ៊ីនប៉ុន្មានសមនឹងអ្នក?
បើសិនជាអ្នកមិនធ្លាប់មានបញ្ហាសុខភាពណាមួយដោយសារតែកាហ្វេអ៊ីនទេនោះ អ្នកអាចញ៉ាំពី ៥ ទៅ៦ពែងបាន។ ប៉ុន្តែបើសិនជារាងកាយប្រាប់ថាមានបញ្ហាគួរតែកាត់បន្ថយដែរ។ បើសិនជាគ្រាន់តែកាហ្វេមួយពែងធ្វើឲ្យអ្នកមានបញ្ហាហើយនោះ ចូរកាត់បន្ថយវាខ្លះវិញទៅ។ ចូរកុំព្យាយាមញ៉ាំកាហ្វេច្រើនៗរាល់ថ្ងៃអី៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com