ជាតិ
សង្គមជាតិ
ចាប់ប្រធានក្រុមហ៊ុន ដែលយករូបនិងឈ្មោះសម្តេច ហ៊ុន សែន ទៅប្រើ
17, May 2019 , 1:32 pm        
រូបភាព
សមត្ថកិច្ច ចាប់បានប្តី-ប្រពន្ធ ជាជនជាតិម៉ាឡេស៊ី ដែលជាម្ចាស់ក្រុមហ៊ុន GCG Asia នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ហើយបិទក្រុមហ៊ុននេះបណ្តោះអាសន្ន។



ឧត្តមសេនីយ៍ឯក លោក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការរដ្ឋាននគរបាលជាតិ បានប្រាប់សារព័តមានថ្មីៗយ៉ាងដូច្នេះថា «ឥឡូវ យើង កំពុងសាកសួរ និងស៊ើបអង្កេតបន្ត»។

ចំណាត់ការនេះ កើតឡើងក្រោយពីក្រុមហ៊ុន GCG Asia បានប្រកាសថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងធនាគារជាតិកម្ពុជា គាំទ្រ ហើយនឹងចូលរួមសម្ពោធក្រុមហ៊ុនខ្លួន នៅថ្ងៃទី២០ ខែឧសភា ខណៈសម្តេច ហ៊ុន សែន ចេញមុខមកបកស្រាយថា មិនបានដឹង។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យសមត្ថកិច្ចចាត់ការរឿងនេះ៕

អត្ថបទទាក់ទង

Tag:
 ហ៊ុន សែន​
  សមត្ថកិច្ច
  ក្រុមហ៊ុន GCG Asia
© រក្សាសិទ្ធិដោយ thmeythmey.com