ជាតិ
រូបត្លុក
យី​ពេលណា​ទើប​អ្នកជំនួញ​ចិន​មក​ទិញហ្ន៎…!
18, May 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អ្នកវិនិយោគ​ជនជាតិ​ចិន បាន​បោះទុន​ជាច្រើន​នៅក្នុង​ស្ទើរ​គ្រប់​វិស័យ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះ ទុនវិនិយោគ​ជាច្រើន​ត្រូវបាន​គេ​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​អចលនទ្រព្យ​។ ដោយសារតែ​ចរន្ត​ចុងក្រោយ​នេះហើយ ទើប​អ្នក​«​ជំនួញ​ខ្មែរ​»​មួយចំនួន​នាំគ្នា​សម្រុក​ទិញ​ដី ទុក​លក់​យកចំណេញ​ដោយ​ប្រើ​វិធី​រង់ចាំ ឬ​ផ្ញើ​វាសនា​លើ​អ្នកជំនួញ​ជនជាតិ​ចិន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកជំនួញ​ខ្លះ ថែមទាំង​ចេះ​«​បំប៉ោង​»​ព័ត៌មាន​ដោយនិយាយ​ថា «​ចិន​»​គេ​ត្រៀម​នឹង​មក​វិនិយោគ​នៅទីនេះ ឬ​ទីនោះ បន្ថែមទៀត​។



សូមជម្រាបថា លោកអ្នក​មុននឹង​សម្រេចចិត្ត​ទិញ​អចលនទ្រព្យ​នៅក្នុង​កន្លែង​ណាមួយ លោកអ្នក​ត្រូវ​សិក្សា​ប្រវត្តិ​ដីធ្លី​ឲ្យ​បានច្បាស់លាស់​បំផុត​ដើម្បី​ចៀសវាង​បញ្ហា​ផ្សេងៗ​ដែល​អាច​នឹង​កើតមានឡើង​ជាយថាហេតុ​៕

© រក្សាសិទ្ធិដោយ thmeythmey.com