ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សុខភាព
Hello VOA សុខភាព​៖ ការទទួល​ទាន​បន្លែ​និង​ផ្លែឈើ​ច្រើន​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​
17, May 2019 , 7:59 pm        
រូបភាព
ដោយ: VOA
«៨០​ភាគរយ​នៃ​បុរស​ដែលមាន​អាយុ​៨០​ឆ្នាំ មាន​មហារីក​ក្នុង​ក្រពេញ​ប្រូ​ស្តា​ត ក៏ប៉ុន្តែ​អត់​មាន​រោគសញ្ញា​ក្នុង​ខ្លួន​ទ‍េ​» នេះ​ជា​ប្រសាសន៍​របស់លោក​វេជ្ជបណ្ឌិត តាំង តេ​ក​ហុង នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក នៅក្នុង​កម្មវិធី Hello VOA ប្រចាំខែ ដែល​ផ្តោតទៅលើ​រឿង​សុខភាព​។ លោក​វេជ្ជបណ្ឌិត​អាមេរិកាំង ដើមកំណើត​កម្ពុជា ដែល​ស្ម័គ្រចិត្ត​ធ្វើជា​វាគ្មិន​នៃ​កម្មវិធី​សុខភាព​របស់ VOA អស់​ពេល​ប្រមាណ​៣០​ឆ្នាំ​រូបនេះ បញ្ជាក់ថា​៖ ​«​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ច្រើន និង​សាច់​ច្រើន បង្កើន​ហានិភ័យ​នៃ​ការកើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ប៉ុន្តែ​អាហារ​ដែលមាន​ជាតិ​បន្លែ និង​ផ្លែឈើ​ច្រើន កាត់បន្ថយ​ហានិភ័យ ដូច្នេះ​យើង​ត្រូវ​ទទួលទាន​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​តិច ហើយ​ត្រូវ​ទទួលទាន​បន្លែ​និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន ដើម្បី​កាត់បន្ថយ​ហានិភ័យ​នេះ​»៕




 

© រក្សាសិទ្ធិដោយ thmeythmey.com