ជាមួយនឹងកំណើនសេដ្ឋកិច្ច និងការលូតលាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) កម្ពុជាក៏មានកំណើនក្រុមហ៊ុនផ្ដល់សេវាកាបូបលុយអេឡិចត្រូនិកជាច្រើនផងដែរ។ ក្រុមហ៊ុនទាំងអស់ កំពុងស្វះស្វែងរកសេវាថ្មីបន្ថែមសម្រាប់បំពេញតម្រូវការអតិថិជន និងយកឈ្នះលើគូប្រកួតប្រជែងរបស់ខ្លួន។ ដំណោះស្រាយហិរញ្ញវត្ថុថ្មីមួយដែល ក្រុមហ៊ុនតារាផេ បានណែនាំឲ្យប្រើប្រាស់ ក្នុងប្រទេសកម្ពុជាគឺសេវា “Human ATM” ត្រូវបានច្នៃប្រឌិតឡើងជាពិសេសសម្រាប់អតិថិជន។
សេវា “Human ATM” គឺជាសេវាដកប្រាក់ភ្លាមៗ តាមរយៈភ្នាក់ងារតារាផេ ដោយពុំចាំបាច់ប្រើកាត ATM ដើម្បីដកប្រាក់ឡើយ ពោលគឺអតិថិជន អាចដកប្រាក់ពីភ្នាក់ងារតារាផេដោយផ្ទាល់តែម្តង ដោយគ្រាន់ តែមានលេខគណនីធនាគារ និងទូរស័ព្ទដៃ តែប៉ុណ្ណោះ អាចដកប្រាក់បានយ៉ាងងាយស្រួល មិនចាំបាច់រង់ចាំតម្រង់ជួរនៅមុខ ទូ ATM រឺ បញ្ជរដកប្រាក់ក្នុងធនាគារទៀតឡើយ។ បច្ចុប្បន្ន ក្រុមហ៊ុនតារាផេ បានចាប់ដៃគូជាមួយធនាគារ ដ៏មានសក្តានុពលយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជាគឺ ធនាគារ កាណាឌីយ៉ា ក.អ ដើម្បីដាក់ឲ្យប្រើប្រាស់នូវសេវាថ្មីនេះ។
ចាប់ពីពេលនេះតទៅ អតិថិជនធនាគារកាណាឌីយ៉ាទាំងអស់ ដែលមានគណនី ខាងក្រោមអាចធ្វើការដកប្រាក់ តាមភ្នាក់ងាររបស់តារាផេ ដែលមានច្រើនជាង 3, 600 ទីតាំងទូទាំង 25 ខេត្តក្រុងក្នុងប្រទេសកម្ពុជាបានគឺ ៖
1. គណនីបើកប្រាក់បៀវត្សមន្ត្រីរាជការ ប៉ូលីស ទាហាន (ឥតគិតកម្រៃសេវា 2 ដងក្នុងមួយខែ លើការដកប្រាក់)
2. គណនី អ៊ីហ្ស៊ីវ័ន្ត (Easy-One) ឬការផ្ញើប្រាក់ពីក្រៅប្រទេស(គិតកម្រៃសេវានានាអាស្រ័យលើទំហំទឹកប្រាក់ដែលដក)
3. គណនីសន្សំទូទៅ (គណនីបុគ្គល ឬគណនីសន្សំ) (គិតកម្រៃសេវានានាអាស្រ័យលើទំហំទឹកប្រាក់ដែលដក)
4. និង គណនីបើកប្រាក់បៀវត្សទូទៅ ដែលរួមមាន៖ គណនីប្រាក់បៀវត្សមន្ត្រីរាជការ, គណនីប្រាក់របបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល , គណនីប្រាក់របបសន្តិសុខសង្គម សម្រាប់អតីតយុទ្ធជន, និងគណនីប្រាក់បៀវត្សបុគ្គលិកក្រុមហ៊ុនឯកជន មានការផ្តល់ជូនពិសេសគឺ ឥតគិតកម្រៃសេវា 2 ដងក្នុងមួយខែ លើការដកប្រាក់
នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនតារាផេ លោក ភុក រដ្ឋា បានមានប្រសាសន៍ថា៖ “ជាមួយនឹងភាពរីកចម្រើននៃបច្ចេកវិទ្យា ជារៀងរាល់ថ្ងៃ យើងតែងតែពាំនាំនូវ សេវាថ្មីជាច្រើន។ ជាក់ស្តែងយើងបានដាក់ឲ្យប្រើប្រាស់សេវាថ្មីនេះ គឺ សេវា “Human ATM” ដែលជាជំនួយដល់អតិថិជនដែលរស់នៅឆ្ងាយពីទីតាំងធនាគារ ឬម៉ាស៊ីន ATM ហើយមានតម្រូវការដកប្រាក់។ ពួកគាត់អាចដកប្រាក់របស់ពួកគាត់នៅភ្នាក់ងារតារាផេណាមួយដែលមានទីតាំងនៅជិតផ្ទះ ឬកន្លែងធ្វើការរបស់ពួកគាត់បំផុត។”
លោកបានបន្ថែមទៀតថា៖ “មានធនាគារជាច្រើនបានបំពាក់ ម៉ាស៊ីន ATM សម្រាប់ឲ្យអតិថិជនធ្វើការដកប្រាក់ និងផ្តល់ភាពងាយស្រួល ប៉ុន្តែការចំណាយរបស់ធនាគារអស់ថវិកាជាច្រើន ម្យ៉ាងទៀត ទោះជាយ៉ាងណាក៍ដោយ ម៉ាស៊ីន ATM នៅតែជាម៉ាស៊ីន វាមានទម្ងន់ធ្ងន់ មិនរួសរាយ និងមិនបត់បែនដូចមនុស្សឡើយ។ អតិថិជនជានិច្ចកាលនៅតែចង់ធ្វើការប្រាស្រ័យទាក់ទងជាមួយមនុស្សដូចគ្នា ដើម្បីអាចយល់ពីបញ្ហារបស់ពួកគាត់ និងដើម្បីផ្ដល់នូវដំណោះស្រាយនានាជូនពួកគាត់ឲ្យបានលឿន ជាពិសេសនៅពេលដែលបញ្ហានោះពាក់ព័ន្ធនឹងរឿងប្រាក់កាស ដូច្នេះហើយយើងជឿជាក់យ៉ាងមុតមាំថា សេវា “Human ATM” ជាអ្វីដែលអតិថិជនត្រូវការជាចាំបាច់។”
បន្ថែមពីលើសេវាកម្មដកប្រាក់ចេញពីគណនីធនាគារនេះដែរ អតិថិជនតារាផេទាំងអស់ ក៍អាចរីករាយនឹងសេវាដទៃទៀតជាច្រើនពីភ្នាក់ងារតារាផេដែលមាននៅទូទាំងប្រទេសផងដែរ ដែលរួមមានដូចជាសេវាកម្មផ្ទេរប្រាក់ ដកប្រាក់/ដាក់ប្រាក់ ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់កម្ចីធនាគារ បង់ថ្លៃសេវាធានារ៉ាប់រង និងសេវាកម្មដទៃៗទៀតជាច្រើនដែលនឹងត្រូវដាក់បញ្ចូលក្នុងថ្ងៃអនាគត។
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៍មានភាពច្នៃប្រឌិតខ្ពស់ តារាផេបាននឹងកំពុងខិតខំអភិវឌ្ឍប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់ខ្លួន ដែលអនុញ្ញាតិឲ្យអតិថិជនទទួលបាននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទដែលភាពរហ័ស សុវត្ថិភាព និងមានភាពងាយស្រួលបំផុត។ ក្នុងពេលអនាគត តារាផេមានគម្រោងក្លាយខ្លួនទៅជាក្រុមហ៊ុនកាបូបលុយអេឡិចត្រូនិកចល័ត និងផ្តល់ដំណោះស្រាយក្នុងការទូទាត់សាច់ប្រាក់ដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជា។
មិនទាន់មានកម្មវិធី តារាផេ App មែនទេ?
ទាញយកឥឡូវនេះ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និង iOS ៖
តារាផេ រហ័ស សុវត្ថិភាពនិងគ្រប់ទីកន្លែង៕
(អត្ថបទពាណិជ្ជកម្ម)