ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាមេរិក​ទាមទារ​ឲ្យ​ស៊ើបអង្កេត​ករណី​សកម្មជន​ប្រឆាំង​ដែល​ស្លាប់​ក្នុង​ពន្ធនាគារ​
18, May 2019 , 3:29 pm        
រូបភាព
លោកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក
លោកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក
​ក្រសួងការបរទេស​អា​មេ​រិ​ក កាលពី​ថ្ងៃទី​១៧ ខែឧសភា បានទាមទារ​ឲ្យ​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​លើ​ករណី​មរណភាព​របស់លោក ទិ​ត រ៉​ន សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ពន្ធនាគារ​ខេត្តកំពង់ចាម​កន្លងមក​។



​ក្នុង​សេចក្តីថ្លែងការណ៍ លោកស្រី Morgan Ortagus អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក បាន​សំដែង​ការសោកស្តាយ​ទាក់ទង​នឹង​មរណភាព​របស់លោក ទិ​ត រ៉​ន អាយុ​៣៨​ឆ្នាំ ក្រោយ​ការចាប់​ឃុំខ្លួន កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩​។ 
 
​ករណីនេះ ត្រូវបាន​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង អះអាងថា ជា​ឃាតកម្ម​នយោបាយ ដោយ​លោក​ជឿជាក់ថា សកម្មជន​របស់ខ្លួន រង​អំពើហិង្សា​ពី​សំណាក់​ប៉ូលិស ឬ​មន្ត្រី​ពន្ធនាគារ​។​
 
​ក្នុង​របាយការណ៍​ទៅកាន់​អគ្គស្នងការ​នគរបាល​ជាតិ លោក ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​បញ្ជាក់ថា ជនសង្ស័យ ទិ​ត រ៉​ន បាន​ស្លាប់​ក្នុង​ពន្ធនាគារ​នៅ​ថ្ងៃទី​២៨ ខែមេសា ដោយ​មូលហេតុ​បណ្តាលមកពី​ដួល​ប៉ះទង្គិច​ក្បាល កាលពី​ថ្ងៃទី​១៧ ខែមេសា​»​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ  សហរដ្ឋអាមេរិក ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​ពាក់ព័ន្ធ​នឹង​ការឃុំខ្លួន និង​មរណភាព​របស់​សកម្ម​ជន​រូបនេះ ដោយ​បន្ថែម​អំពាវនាវ​ដល់រ​ដ្ឋា​ភិ​បាល​កម្ពុជា ដោះលែង​លោក កឹម សុខា និង​សកម្មជន​បក្សប្រឆាំង​ជាង​៦៥​រូប​ទៀត​៕
 

Tag:
 CNRP
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com