រយៈពេលជិតកន្លះសតវត្សរ៍ពោលគឺចន្លោះពីឆ្នាំ១៩៣១ ដល់ឆ្នាំ១៩៧២ Empire State Building នៅក្រុងញ៉ូវយក បានក្លាយជាអាគារដែលខ្ពស់ជាងគេលើលោកដោយមានកម្ពស់៤៤៣ម៉ែត្រ។ បច្ចុប្បន្ន បើតាមទិន្នន័យ Skyscraper Center អាគារនេះ មិនស្ថិតក្នុងចំណោមអាគារកប់ពពកទៀតឡើយ ពោលគឺធ្លាក់ទៅដល់លេខ៤៦ឯណោះ។
បច្ចុប្បន្ន អាគារ Burj Khalifa នៅក្នុងឌូបៃ រក្សាតំណែងជាអាគារកប់ពពកដែលខ្ពស់ជាងគេលើលោកដោយមានកម្ពស់៨២៨ម៉ែត្រ និងមាន១៦៣ជាន់។ ក្រៅពីនេះ ចិន និងម៉ាឡេស៊ី ជាប្រទេសដែលមានអាគារខ្ពស់ជាងគេ។
ខាងក្រោមនេះ ជាអាគារកប់ពពកទាំង២១លើលោក៖
១. អគារ Burj Khalifa ក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម (កម្ពស់៨២៨ ម៉ែត្រ ១៦៣ជាន់ ចាប់ដំណើរការឆ្នាំ២០១០)
២. ប៉ម Tour Shanghai ក្រុងសៀងហៃ ប្រទេសចិន (កម្ពស់៦៣២ ម៉ែត្រ ១២៨ជាន់ ចាប់ដំណើរការ: ២០១៥)
៣. Makkah Clock Royal Tower ក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត (កម្ពស់៦០១ ម៉ែត្រ ១២០ជាន់ចាប់ដំណើរការឆ្នាំ២០១២)
៤. Ping An International Finance Centre ឬ Ping An IFC នៅក្រុង Shenzhen ប្រទេសចិន (កម្ពស់ ៦០០ ម៉ែត្រ ១១៥ជាន់ ចាប់ដំណើរការឆ្នាំ២០១៧)
៥. China 117 tower ឬ Goldin Finance 117 ក្រុង Tianjin ប្រទេសចិន (កម្ពស់៥៩៦,៥ ម៉ែត្រ ១២៨ជាន់ គ្រោងដំណើរការឆ្នាំ២០២០)
៦. Lotte Super Tower 123 ឬ Lotte World Tower ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង (កម្ពស់៥៥៤ ម៉ែត្រ ១២៣ជាន់ ចាប់ដំណើរការឆ្នាំ២០១៧)
៧. One World Trade Center ក្រុងញូវយ៉ក សហរដ្ឋអាមេរិក (កម្ពស់៥៤១ម៉ែត្រ ៩៤ជាន់ ចាប់ដំណើរការឆ្នាំ២០១៤)
៨ (ស្ទួន). មជ្ឈមណ្ឌលហិរញ្ញវត្ថុ CTF ឬអតីតមជ្ឈមណ្ឌល Centre Chow Tai Fuk នៅខេត្ត Ghuangzhou ប្រទេសចិន (កម្ពស់៥៣០ម៉ែត្រ ១១១ជាន់ ចាប់ដំណើរការឆ្នាំ២០១៦)
៨ (ស្ទួន). Tianjin Chow Tai Fook Binhai Center ឬមជ្ឈមណ្ឌលហិរញ្ញវត្ថុ Tianjin CTF Finance Centre នៅក្រុង Tianjin ប្រទេសចិន (កម្ពស់៥៣០ ម៉ែត្រ ៩៧ជាន់ គ្រោងដំណើរនៅឆ្នាំ២០១៩នេះ)
១០.CITIC Tower នៅក្រុងប៉េកាំង ប្រទេសចិន (កម្ពស់៥២៧ ម៉ែត្រ ១០៩ជាន់ ចាប់ដំណើរការឆ្នាំ២០១៨)
១១.TAIPEI 101 នៅក្រុងតៃប៉ិ កោះតៃវ៉ាន់ (កម្ពស់៥០៨ ម៉ែត្រ ១០១ជាន់ ចាប់ដំណើរការឆ្នាំ ២០០៤)
១២.មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកសៀងហៃ នៅក្រុងសៀងហៃ ប្រទេសចិន (កម្ពស់៤៩២ ម៉ែត្រ១០១ជាន់ ចាប់ដំណើរការឆ្នាំ២០០៨)
១៣. មជ្ឈមណ្ឌល International Commerce Centre (ICC) ក្រុងហុងកុង ប្រទេសចិន (កម្ពស់៤៨៤ ម៉ែត្រ ១០៨ជាន់ ចាប់ដំណើរការឆ្នាំ២០១០)
១៤.មជ្ឈមណ្ឌល Wuhan Greenland Center នៅខេត្ត Wuhan ប្រទេសចិន (កម្ពស់៤៧២ ម៉ែត្រ ៩៦ជាន់ មិនទាន់បញ្ជាក់ឆ្នាំដំណើរការ)
១៥.Lakhta Center នៅក្រុង St. Petersburg ប្រទេសរុស្ស៊ី (កម្ពស់៤៦២ ម៉ែត្រ, ៨៧ជាន់, គ្រោងដំណើរការនៅឆ្នាំ២០១៩នេះ)
១៦.Landmark 81 នៅក្រុងហូជីមិញ ប្រទេសវៀតណាម (កម្ពស់៤៦១ ម៉ែត្រ ៨១ជាន់ ចាប់ដំណើរការឆ្នាំ២០១៨)
១៧ (ស្ទួន) . Changsha IFS Tower T1 នៅក្រុង Changsha ប្រទេសចិន (កម្ពស់៤៥២ ម៉ែត្រ ៩៤ជាន់ ចាប់ដំណើរការឆ្នាំ២០១៨)
១៧ (ស្ទួន) . TRX Signature Tower (The Exchange 106) នៅក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី (កម្ពស់៤៥២ ម៉ែត្រ ៩៧ជាន់, គ្រោងដំណើរការនៅឆ្នាំ ២០១៩ នេះ)
១៧ (ស្ទួន) . អាគារភ្លោះប៉េត្រូណាស់ (Petronas Twin Tower) នៅក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី (កម្ពស់៤៥២ ម៉ែត្រ ៨៨ជាន់ ចាប់ដំណើរការឆ្នាំ១៩៩៨)
២០ (ស្ទួន) . Suzhou IFS ឬ Suzhou Supertower នៅខេត្ត Suzhou ប្រទេសចិន (កម្ពស់៤៥០ ម៉ែត្រ ៩៨ជាន់ គ្រោងចាប់ដំណើរការឆ្នាំ ២០១៩)
២០ (ស្ទួន) . Zifeng Tower ឬ Greenland Center-Zifeng Tower នៅខេត្តណានជីង ប្រទេសចិន (កម្ពស់៤៥០ ម៉ែត្រ ៦៦ជាន់ ចាប់ដំណើរការឆ្នាំ២០១០) ៕