កំណាព្យ
ជាតិ
ស្រវឹង​!
19, May 2019 , 6:59 am        
រូបភាព
ដោយ:
​បទ ពាក្យ​៧ ប៉ាកកា​ខ្មៅ​

 
​ស្រវឹង​នាំ​ឲ្យ​បង់​វេលា​ ​ស្រវឹង​គ្រប់គ្នា​ខាត​មាសប្រាក់​
​ស្រវឹង​នាំ​ឲ្យ​អាប់អោន​ដាក់​ ​ស្រវឹង​នាំ​អាប់អន់​បញ្ញា​។​
 
​ស្រវឹង​ញ៉ាំង​ឲ្យ​ទំនាស់​កើត​ ​ស្រវឹង​គ្រោះ​អើត​អែប​កាយា​
​ស្រវឹង​នាំ​ឲ្យ​ចិត្ត​ហានក្លា​ ​ស្រវឹង​កាលណា​ក្លា​សម្តី​។​
 
​ស្រវឹង​នាំ​ឲ្យ​សតិ​បង់​ ​ស្រវឹង​លែង​ផ្ចង់​គិត​វែង​ខ្លី​
​ស្រវឹង​ខ្លះ​ខ្លាំង​លែង​ស្តាប់​អ្វី​ ​ស្រវឹង​ពោល​ស្តី​ដោយ​ហិង្សា​។​
 
​ស្រវឹង​គិត​ផ្តាស​ខ្មាស​លែង​ខ្វល់​ ​ស្រវឹង​នាំ​ដល់​អាប់​អាត្មា​
​ស្រវឹង លាមក​មើលឃើញ​ផ្កា​ ​ស្រវឹង​គិតថា​ខ្លួន​ក្លា​ខ្លាំង​។​
 
​ស្រវឹង​នាំ​ឲ្យ​មាត់រអិល​ ​ស្រវឹង​ខ្លះ​ខិល​បាញ់​ក្តុងក្តាំង​
​ស្រវឹង​បើកឡាន​លែង​ជាន់​ហ្វ្រាំង​ ​ស្រវឹង​ខ្លះ​តាំង​ទាត់​ទះតប់​។​
 
​ស្រវឹង​លោភលន់​រាសី​ដាក់​ ​ស្រវឹង​យសស័ក្តិ​ច្រើន​គេ​ស្អប់​
​ស្រវឹងអំណាច​អាច​បញ្ចប់​ ​ស្រវឹង​រាស្ត្រ​ស្អប់​លែង​គាំទ្រ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com