កំណាព្យ
ជាតិ
×
ស្រវឹងនាំឲ្យបង់វេលា ស្រវឹងគ្រប់គ្នាខាតមាសប្រាក់
ស្រវឹងនាំឲ្យអាប់អោនដាក់ ស្រវឹងនាំអាប់អន់បញ្ញា។
ស្រវឹងញ៉ាំងឲ្យទំនាស់កើត ស្រវឹងគ្រោះអើតអែបកាយា
ស្រវឹងនាំឲ្យចិត្តហានក្លា ស្រវឹងកាលណាក្លាសម្តី។
ស្រវឹងនាំឲ្យសតិបង់ ស្រវឹងលែងផ្ចង់គិតវែងខ្លី
ស្រវឹងខ្លះខ្លាំងលែងស្តាប់អ្វី ស្រវឹងពោលស្តីដោយហិង្សា។
ស្រវឹងគិតផ្តាសខ្មាសលែងខ្វល់ ស្រវឹងនាំដល់អាប់អាត្មា
ស្រវឹង លាមកមើលឃើញផ្កា ស្រវឹងគិតថាខ្លួនក្លាខ្លាំង។
ស្រវឹងនាំឲ្យមាត់រអិល ស្រវឹងខ្លះខិលបាញ់ក្តុងក្តាំង
ស្រវឹងបើកឡានលែងជាន់ហ្វ្រាំង ស្រវឹងខ្លះតាំងទាត់ទះតប់។
ស្រវឹងលោភលន់រាសីដាក់ ស្រវឹងយសស័ក្តិច្រើនគេស្អប់
ស្រវឹងអំណាចអាចបញ្ចប់ ស្រវឹងរាស្ត្រស្អប់លែងគាំទ្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com