ជាតិ
២៥ខេត្ត/រាជធានី
កុមារ និងយុវជននៅស្រុកស្អាង​រាប់រយចូលរួមដង្ហែបុណ្យ​វិសាខបូជា
18, May 2019 , 5:26 pm        
រូបភាព
ពលរដ្ឋខ្មែរ ក៏ដូចជាបណ្តាពុទ្ធសាសនិក​នៅ​លើពិភពលោក កំពុង​រីករាយ និងអនុមោទនាបុណ្យវិសាខបូជា ដែលរម្លឹក​ដល់ការប្រសូត ការត្រាស់ដឹង និង​ការចូលព្រះនិព្វាន​របស់ព្រះសម្មាសម្ពុទ្ធ។ នៅ​ថ្ងៃទី​១៨ ខែឧសភានេះ វត្តព្រែកអំបិល ដែល​ស្ថិតនៅក្នុងភូមិសាស្ត្រ​ស្រុកស្អាង ខេត្តកណ្តាល ក៏បាន​រៀបចំពិធីបុណ្យ និង​ដង្ហែនៅតាម​ដងផ្លូវ​ផងដែរ។



ព្រះអង្គ មាស សំណាង ព្រះចៅអធិការវត្តព្រែកអំបិល បានមានសង្ឃដីកា​ថា សិស្ស​ចាប់ពី​ថ្នាក់​បឋម​សិក្សា រហូតដល់​វិទ្យាល័យ ប្រមាណ​ជាង​៥០០នាក់ បាន​ចូលរួម​ដង្ហែពិធីបុណ្យ​វិសាខបូជា ជាមួយ​ព្រះសង្ឃ និង​ចាស់ព្រឹទ្ធាចារ្យក្នុងភូមិ​ស្រុកទាំងមូល។

អត្ថបទទាក់ទង

ទស្សនាទិដ្ឋភាព​ដែលថតដោយកញ្ញា អ៊ូ សុខមាន អ្នក​យកព័ត៌មាន​របស់សារព័ត៌មាន​ ThmeyThmey ដូចខាងក្រោម៖

















































Tag:
 វិសាខបូជា
© រក្សាសិទ្ធិដោយ thmeythmey.com