ជាតិ
កុមារមានអូទីស្សឹមអាចឆ្លាតជាងកុមារធម្មតារាប់រយដង
× ភ្នំពេញ៖ អូទីស្សឹមមិនមែនជាប្រភេទជំងឺ ក៏មិនមែនជាប្រភេទពិការដែរ។ រហូតមកដល់ពេលនេះ អ្នកវិទ្យាសាស្ត្រនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ថាអ្វីខ្លះដែលបណ្ដាលឱ្យកុមារមានអូទីស្សឹមឡើយ។
អ្នកវិទ្យាសាស្ត្រគ្រាន់តែអាចសន្និដ្ឋានថា ទំនងមកពីបញ្ហាស្សេន បរិស្ថាន អាហារ អំពើរហឹង្សា វិបត្តិក្នុងគ្រួសារ ជាដើម។ តែកុមារខ្លះដែលមានអូទីស្សឹម អាចមានភាពវ័យឆ្លាតលើសកុមារធម្មតាដល់ទៅរាប់រយដងក៏មាន។ គេអាចសម្គាល់៣ចំណុចលើកុមារ នៅពេលដែលពួកគេមានអូទីស្សឹម គឺទី១កុមារមិនមានទំនាក់ជាមួយសង្គម ទី២កុមារបាត់បង់ភាសា និងទី៣ ពាក់ព័ន្ធនឹងអាកប្បកិរិយារបស់កុមារ។ នេះបើតាមលោក ចាន់ សារិន ប្រធានអង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍។
តទៅនេះដើម្បីបានជ្រាបកាន់តែច្បាស់ ពីមូលហេតុដែលកុមារមានអូទីស្សឹមអាចឆ្លាតជាងកុមារធម្មតារាប់រយដង សូមស្ដាប់បទសម្ភាសរវាងកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មីៗ ជាមួយលោក ចាន់ សារិន ប្រធានអង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍ ខាងក្រោមនេះ៖
Tag:
ជាតិ
ចាន់ សារិន
អូទីស្សឹម
កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com