ជាតិ
រដូវវស្សា​ចាប់ផ្ដើម​ហើយ ខ្យល់​ផ្គរ​ន្ទះ​អាច​បន្ត​កើតឡើង​ច្រើនជាង​មុន​
18, May 2019 , 10:29 pm        
រូបភាព
​ស្ថានភាព​អាកាសធាតុ​កម្ពុជា​បាន​ថយចុះ​ពី​ការរង​ឥទ្ធិពល​បាតុភូត EI Nino ជា​បន្តបន្ទាប់​។ ដើម​សប្ដាហ៍​ទី​៣ នៃ​ខែឧសភា​ព​នេះ ស្ថានភាព​អាកាសធាតុ​កម្ពុជា​នឹង​ចាប់ផ្ដើម​ដល់​រដូវវស្សា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​១៨​ឧសភា ឆ្នាំ​២០១៩​។

 
​ស្ថានភាព​អាកាសធាតុ​នៅ​ទី​១៩​ដល់​២០​ខាងមុខនេះ រាជធានី​ខេត្ត​មួយចំនួន​នឹងមាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។ ចាប់ពី​ថ្ងៃទី​២១​ដល់​២៥ នឹងមាន​ភ្លៀង​ធ្លាក់​កើនឡើង​ពី​មធ្យម​ទៅ​បង្គួរ និង​ភ្លៀង​មាន​សភាព​រាយប៉ាយ​ច្រើន​។ ទន្ទឹមនឹងនេះ ស៊ីត​ណ្ហ​ភាព​អតិបរមា​ស្ថិតក្នុង​ចន្លោះ​ពី ៣៣​ទៅ​៣៦​អង្សា​។ អំឡុងពេល​នេះដែរ កម្ពុជា​នឹងមាន​បាតុភូត Thunderstorm ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅតែ​បន្ត​កើតមាន​ច្រើន​៕ 
 

Tag:
 អាកាសធាតុ​
  រដូវវស្សា​
© រក្សាសិទ្ធិដោយ thmeythmey.com