ជាតិ
អត្ថបទពាណិជ្ជកម្ម
AUPP និង​សាកលវិទ្យាល័យ​ធំៗ​២​របស់​អាមេរិក​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ខ្មែរ​ដែល​សិក្សា​នៅ​ភ្នំពេញ​
19, May 2019 , 10:34 am        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ​)៖ សាកលវិទ្យាល័យ​របស់​អាមេរិក​ធំៗ​ចំនួន​ពីរ និង​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) បាន​ប្រារព្ធ ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី​ដែល​ទើប​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ AUPP ។​
 
​និស្សិត​ជ័យលាភី​ចំនួន​៣៦​នាក់​ត្រូវ​បានប្រគល់​សញ្ញាបត្រ​ជូន​ដោយ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា សាកលវិទ្យាល័យ​រដ្ឋ​ហ្វ​ត​ហេស៍ និង​សាកលវិទ្យាល័យ AUPP នៅ​ល្ងាច​ថ្ងៃ​សៅរ៍​កន្លងទៅនេះ ។​
 
​លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP បាន​មានប្រសាសន៍ថា​៖ «AUPP និង​សាកលវិទ្យាល័យ​ដៃគូ​នៅ​សហរដ្ឋអាមេរិក​ទាំងពី​រ មាន​មោទនភាព​យ៉ាងខ្លាំង​ដែល​និស្សិត​ជ័យលាភី​របស់​យើង​ជំនា​ន់ទី​១ និង​ទី​២ បាន​កំពុងតែ​ទទួលបាន​ជោគជ័យ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​»​។​


 
​និស្សិត​ជ័យលាភី​មួយចំនួនធំ​បាន​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ (​អនុបណ្ឌិត​) និង​បណ្ឌិត នៅតាម​បណ្តា​សាកលវិទ្យាល័យ​ធំៗ នៅ​សហរដ្ឋអាមេរិក អូស្ត្រាលី និង​ចក្រភព​អង់គ្លេស​។ ក្នុងចំណោម​និស្សិត​ជ័យលាភី​ទាំងពីរ​ជំនាន់ មាន​និស្សិត​មួយចំនួន​បាន​ឱកាស​ការងារ​ពី​ស្ថាប័ន​ក្នុងស្រុក​និង​ក្រៅប្រទេស ដោយ​ទទួលបាន​ប្រាក់បៀវត្សរ៍​ខ្ពស់ ទៅតាម​ទីផ្សារ​អន្តរជាតិ​។​
 

 
​លោក Gregory Bardzell តំណាង​ជាន់ខ្ពស់​មកពី​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា បាន​និយាយថា​៖ «​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា សាកលវិទ្យាល័យ AUPP និង​សាកលវិទ្យាល័យ​រដ្ឋ​ហ្វ​ត​ហេស៍ មាន​មោទនភាព​យ៉ាងខ្លាំង​ដែល​បាន​បង្កើត​នូវ​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល​ខ្ពស់​សម្រាប់​សង្គម​»​។​
 

 
​តាមរយៈ​កម្មវិធីសិក្សា​យក​សញ្ញាបត្រ​ពីរ (Dual Degree) និស្សិត AUPP នឹង​ទទួលបាន​សញ្ញាបត្រ​ចេញ​ដោយ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា ឬ​សាកលវិទ្យាល័យ​រដ្ឋ​ហ្វ​ត​ហេស៍ បន្ថែម​ពីលើ​សញ្ញាបត្រ​ចេញ​ដោយ​សាកលវិទ្យាល័យ AUPP៕
 






© រក្សាសិទ្ធិដោយ thmeythmey.com