ជាតិ
ពីនេះ ពីនោះ
​ធ្លាប់​និយាយថា «​ដំណម​» តែ​តាមពិត «​ត្រណម​» ទើប​ជា​ពាក្យ​ត្រឹមត្រូវ​!
20, May 2019 , 7:29 am        
រូបភាព
​ទាំង​និយាយ​ក៏ដោយ ទាំង​ក្នុង​សំណេរ​ក៏ដោយ ក៏​ពលរដ្ឋ​ខ្មែរ​នៅតែ​និយម​ប្រើពាក្យ «​ដំណម​» នេះ​។ ផ្អែក​តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត ពាក្យ «​ត្រណម​» ទើប​ជា​ពាក្យ​ត្រឹមត្រូវ​។ «​ត្រណម​» មានន័យថា ដំណើរ ឬ​អំពើ​ដែល​តម​។ ឧទាហរណ៍​៖ កាន់​ត្រណម​,​ដាច់​ត្រណម​,​ត្រាស់ត្រណម​។​



​កន្លងមក​ពលរដ្ឋ​ខ្មែរ​ក៏​ធ្លាប់ប្រើ​ពាក្យ​ដែល​ខុសពី​វចនានុក្រម​ខ្មែរ​ដែរ ដោយ​ពាក្យ​ទាំងនោះ​មានដូចជា ក​ម្លោះ​,​កំ​ឡោះ ពាក្យ​ដែល​ត្រូវ​គឺ កំលោះ​, ស្ម​គ្រ័​,​ស័​គ្ម្រ ពាក្យ​ដែល​ត្រូវ​គឺ ស្ម័គ្រ​, ពាក្យ សហាវ ពាក្យ​ដែល​ត្រូវ​គឺ សាហាវ​,​ពាក្យ សំភារៈ​,​សម្ភារៈ ពាក្យ​ដែល​ត្រូវ​គឺ សម្ភារ ឬ​សំភោរ​, ពាក្យ កំទេច​,​កំទិច ពាក្យ​ដែល​ត្រូវ​គឺ កម្ទេច​។​ល​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com