កីឡាអន្តរជាតិ
អន្តរជាតិ
Arnold ត្រូវបាន​គេ​លោត​ធាក់​ក្នុង​ព្រឹត្តិការណ៍​កីឡា​មួយ​នៅ​អាហ្វ្រិក​ខាងត្បូង​
19, May 2019 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក Arnold Schwarzenegger បាន​ចូលរួម​ព្រឹត្តិការណ៍​កីឡា​មួយ​នៅ​អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃ​សៅរ៍ ទី​១៨ ខែឧសភា​។ ខណៈ​កំពុង​ជួប​ក្រុម​អ្នកគាំទ្រ តារាភាពយន្ត និង​ជា​អតីត​អភិបាលរដ្ឋ California រូបនេះ ត្រូវបាន​ម្នាក់​លោត​ធាក់​ចំ​ពីក្រោយ​។

 
«​គ្មាន​អ្វីដែល​ត្រូវ​ព្រួយបារម្ភ​នោះឡើយ​»​។ នេះ​ជាការ​អះអាង​របស់លោក Arnold នៅលើ Twitter របស់ខ្លួន ក្រោយ​លោក​បានឃើញ​សកម្មភាព​បុរស​ម្នា​ក់លោត​ធាក់​ខ្លួន​ចំ​ពី​ក្រោយខ្នង​។ ក្រោយ​ឃើញ​រូប​វីដេអូ តួឯក​ក្នុង​ខ្សែភាពយន្ត Terminator រូបនេះ បាន​រៀបរាប់​បែប​កំប្លែង​ថា ករណី​ខាងលើ​មិនបាន​រំខាន​ដល់​ការលេង​បណ្តាញ​សង្គម Snapchat របស់លោក​ឡើយ​។​
 
 
​ឃ្លី​ប​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញថា Arnold វ័យ​៧១​ឆ្នាំ នៅមាន​រក្សា​ជំហរ​រឹងប៉ឹង ទោះបី​រង​ការ​ធាក់​យ៉ាង​ពេញទំហឹង​ពីក្រោយ​ខ្នង ស្របពេល​ដែល​លោក​ជួប​ក្រុម​អ្នកគាំទ្រ​នៅ​មណ្ឌល Arnold Classic Africa ក្រុង Johannesburg នា​ព្រឹត្តិការណ៍​កាយសម្ព័ន្ធ​មួយ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com