កីឡាជាតិ
ជាតិ
ព្រះខ័ន​រាជ​ស្វាយរៀង ទទួល​បឹងកេត ក្រោយ​ជំនួប​នៅ​កីឡដ្ឋាន​បី​ផ្សេងទៀត​
19, May 2019 , 1:04 pm        
រូបភាព
គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​លោក Conor Nestor ត្រូវ​ការជ័យជម្នះ​ដើម្បីដណ្តើមយកលេខ១ពីណាហ្គាវិញ ។ រូបថត CNCC
គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​លោក Conor Nestor ត្រូវ​ការជ័យជម្នះ​ដើម្បីដណ្តើមយកលេខ១ពីណាហ្គាវិញ ។ រូបថត CNCC
ដោយ:
​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខ្លួន ស្វាគមន៍​ភ្ញៀវ​បឹងកេត នា​ជំនួប​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​កនៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៩ ឧសភា​នេះ​។ ប្រព័ន្ធ​ការពារ​ដ៏​រឹងមាំ​របស់​ក្រុម​នេះ ត្រូវបាន​គ្រូបង្វឹក​ក្រុម​បឹងកេត​ចាត់ទុកជា​ឧបសគ្គ​រាំ​រាំង​សម្រាប់​ខ្លួន​ក្នុង​ការរក​គ្រាប់​បាល់​។ ប៉ុន្តែ​លោក​នឹង​ព្យាយាម​រៀបចំ​ប្រព័ន្ធ​ប្រយុទ្ធ​ឲ្យ​បានល្អ​នៅថ្ងៃនេះ​។ ក្រៅពី​គូ​នេះ ក៏មាន​ការប្រកួត​បី​គូ​ទៀត​ផងដែរ ក្នុងនោះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប៉ះ​អគ្គិសនី​កម្ពុជា គីរីវង់​សុខ​សែន​ជ័យ​ស្វាគមន៍​ក្រសួងការពារជាតិ រីឯ​អាស៊ី​អឺរ៉ុប​ជួប​កំពង់ចាម​។

 
​លោក ហៅ សុជាតិ គ្រូបង្វឹក​បឹងកេត​បានបង្ហាញ​ក្តីកង្វល់​លើ​ប្រព័ន្ធ​ការពារ​របស់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ថា ជា​ក្រុម​មាន​ប្រព័ន្ធ​ការពារ​ដ៏​រឹងមាំ ដែល​អាចជា​ឧបសគ្គ​សម្រាប់​ខ្សែប្រយុទ្ធ​ខ្លួន​ក្នុងការ​សម្រេច​ទី នា​ជំនួប​លើ​ទឹកដី​ខេត្តស្វាយរៀង​នៅ​ល្ងាច​នេះ​។ តែ​យ៉ាងណា​គ្រូបង្វឹក​រូបនេះ ប្តេ​ជា​ថា លោក​នឹង​ព្យាយាម​រៀបចំ​តំបន់​ឲ្យ​បានល្អ ដើម្បី​ស្វែងរក​ជ័យជម្នះ​សម្រាប់​ជំនួប​ក្រៅ​ទឹកដី​មួយ​នេះ​។ 
 
«​ខ្ញុំ​គិតថា ព្រះខ័ន​រាជ​ស្វាយរៀង​ឆ្នាំនេះ ល្អប្រសើរ​ជាង​ឆ្នាំមុន ដោយសារ​មាន​ប្រព័ន្ធ​ការពារ​រឹងមាំ​ដែល​ជួយ​ឲ្យ​របូត​គ្រាប់​បាល់​តិច​មែនទែន​។ កត្តា​នេះ​ជា​ផល​លំបាក​មួយ​សម្រាប់​ខ្សែប្រយុទ្ធ​របស់​យើង តែ​យើង​នឹង​ព្យាយាម​រៀបចំ​តំបន់​ប្រយុទ្ធ​ឲ្យ​បានល្អ​នៅថ្ងៃនេះ​»​។ នេះ​ជាការ​បង្ហាញ​ក្តីកង្វល់​និង​ការប្តេជ្ញា​របស់លោក ហៅ សុជាតិ ក្នុង​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​ក្រោយ​ប្រកួត​ចាញ់​វិសាខា ៣-២ កាលពី​សប្តាហ៍​មុន​។   
 
​ព្រះខ័ន​រាជ​ស្វាយរៀង ទើបតែ​របូត​គ្រាប់​បាល់​ពីរ​គ្រាប់​ប៉ុណ្ណោះ សម្រាប់​ការប្រកួត​៧​លើក​របស់ខ្លួន​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ គ្រាប់​បាល់​ទាំងនេះ​របូត​ក្នុង​ជ័យជម្នះ ៥-១ លើ​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ស្មើ ១-១ ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​។ ចំនួន​គ្រាប់​បាល់​នេះ ធ្វើ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​ក្លាយជា​ក្រុម ដែល​របូត​គ្រាប់​បាល់​តិចជាងគេ​ប្រចាំ​សប្តាហ៍​ទី​៧ ដែលមាន​ណាហ្គា​វើ​ល​របូត​៥​គ្រាប់ និង​វិសាខា​៦​គ្រាប់​។ 
 
​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ឈរ​កំពូល​តារាង​ក្នុង​សប្តាហ៍​ទី​៧​បាន​ធ្លាក់​មកឈរ​លេខ​រៀង​ទី​៣​បណ្តោះអាសន្ន ក្រោយ​ណាហ្គា​វើ​ល​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ៤-0 ក្នុងជំនួប​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ដើម្បី​ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន​មាន​២១​ពិន្ទុ​។ តែបើ​ព្រះខ័ន​រាជ​ស្វាយរៀង​អាច​ប្រើ​ភាព​មានប្រៀប​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​យកឈ្នះ​បឹងកេត​នៅថ្ងៃនេះ ស្វាយរៀង​បន្ត​គ្រង​កំពូល​តារាង​ប្រចាំ​សប្តាហ៍​ទី​៨ ដោយមាន​២២​ពិន្ទុ​។ 
 
​ក្រៅពី​ជំនួប​រវាង​ព្រះខ័ន​រាជ​ស្វាយរៀង​ជាមួយ​បឹងកេត​នៅ​ម៉ោង​៦​ល្ងាច នា​កីឡដ្ឋាន​ខេត្តស្វាយរៀង នៅ​ថ្ងៃអាទិត្យ​ទី​១៩ ឧសភា​នេះដែរ ក៏មាន​ការប្រកួត​៣​គូ​ទៀត​ផល​ដែរ​។ ក្នុងនោះ​កីឡដ្ឋាន EDC នឹង​ក្លាយជា​ទីតាំង​កាត់សេចក្តី​ជំនួប​រវាង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា ខណៈ​គី​រី​សុខ​សែន​ជ័យ បើកទ្វារ​កីឡដ្ឋាន​ខ្លួន ស្វាគមន៍​ក្រសួងការពារជាតិ ស្របពេល​អាស៊ី​អឺរ៉ុប​ទទួល​ក្រុម​បាត​តារាង​កំពង់ចាម​នៅ​កីឡដ្ឋាន A.E.U Sport Park​។ ការប្រកួត​ទាំង​៣​គូ​នេះ ធ្វើឡើង​នៅ​ម៉ោង​៣​និង​៣០​នាទី​រសៀល​ដូចគ្នា​៕     

Tag:
 ហៅ សុជាតិ​
  Cambodia League 2019
  បឹងកេត​
  ព្រះខ័ន​រាជ​ស្វាយរៀង​
© រក្សាសិទ្ធិដោយ thmeythmey.com