ជាតិ
«No Kids Drown»! យុវជន​ខេត្តស្វាយរៀង​បង្រៀន​កុមារ​ឲ្យ​ចេះ​សង្គ្រោះ​ខ្លួនឯង​ពេល​លង់ទឹក​
19, May 2019 , 8:59 pm        
រូបភាព
​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ខេត្តស្វាយរៀង កាលពីពេល​ថ្មីៗ​កន្លងមកនេះ បានរៀបចំ​កម្មវិធី​សកម្មភាព​សង្គម​មួយ ដែលមាន​ឈ្មោះថា «No Kids Drown»​។ សម្រាប់​ដំណាក់កាល​ទី​១ ដែល​រៀបចំ​នៅ​សាលាបឋមសិក្សា​ស្វាយជ្រំ ខេត្តស្វាយរៀង កុមារ​ប្រមាណ​១២០​នាក់ បាន​រៀនសូត្រ​ពី​វិធី​សង្គ្រោះ​ខ្លួនឯង​ពេល​លង់ទឹក ហើយ​យុវជន​បង្គោល​មួយចំនួន​ក្លាយទៅជា​គ្រូបង្រៀន​កុមា​រហែល​ទឹក ការសង្គ្រោះ​បឋម និង​វិធាន​ការការពារ​តាម​ភូមិ​ស្រុក ក្រុង​នៃ​ខេត្តស្វាយរៀង​។​

 
«​យើង​បាន​មើលឃើញ​ពី​គ្រោះថ្នាក់​របស់​ក្មេង ជាពិសេស​នៅ​ភូមិសាស្ត្រ​ស្រុក​ស្វាយជ្រំ ដែល​កន្លងមក មាន​កុមារ​ប្រមាណ​២០​នាក់​បាន​ស្លាប់​ដោយសារ​លង់ទឹក​»​។ លោក ឈី កុល​បុត្រា សមាជិក ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង បានបញ្ជាក់​ប្រាប់​សារព័ត៌មាន ThmeyThmey ពី​មូលហេតុ​នៃ​ការបង្កើត​កម្មវិធី​សង្គម ក្រោម​ប្រធានបទ «​ចូលរួម​កាត់បន្ថយ​ក​រ​ណី​គ្រោះថ្នាក់​លង់ទឹក​ចំពោះ​កុមារ​» (No Kids Drown)​។​


 
​លោក កុល​បុត្រា បាន​ឲ្យ​ដឹងផង​ដែរ​ថា កម្មវិធី​នេះ​ផ្ដួចផ្ដើមឡើង​ដោយ​លោក ឌី វិជ្ជា ប្រធាន​ស​.​ស​.​យ​.​ក​ខេត្តស្វាយរៀង ផ្ទាល់​។ លោក​មានជំនឿថា កម្មវិធី​រយៈពេល​៣​ថ្ងៃ​ពីថ្ងៃ​ទី​១៣ ដល់ទី​១៥ ខែឧសភា នៅ​សាលាបឋមសិក្សា​ស្វាយជ្រំ ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការជួយ​ដល់​កុមារ​ឲ្យ​ចេះ​ជួយ​ខ្លួនឯង​ពេល​លង់ទឹក​។​
 
 
​នេះ​គ្រាន់តែ​ជា​ដំណាក់កាល​ចាប់ផ្តើម​ប៉ុណ្ណោះ ដោយ ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង នឹង​បន្ត​បេសកកម្ម​របស់ខ្លួន​បន្ថែ​ម​ទៀត​ដើម្បី​ជួយ​ដល់​កុមារ​។  លោក ឈី កុល​បុត្រា បាន​អះអាងថា កម្មវិធី​បែបនេះ​នឹងត្រូវ​បន្ត​រៀបចំ​តាម​បណ្ដា​ស្រុក​ទាំង​៨​នៃ​ខេត្តស្វាយរៀង​៕



Tag:
 ស្វាយរៀង​
  បង្រៀន​កុមារ​
  សង្គ្រោះ​ខ្លួនឯង​
  ពេល​លង់ទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com