ជាតិ
សង្គមជាតិ
អចលនទ្រព្យ
JICA និង​សាធារណការ​រាជធានី សិក្សា​គម្រោង​បង្កើត​រោងចក្រ​ចម្រាញ់​ទឹកស្អុយ​នៅ​តំបន់​ជើងឯក​
19, May 2019 , 9:59 pm        
រូបភាព
រូបភាពពី មន្ទីរសាធារណការ និង​ដឹកជញ្ជូន​រាជធានីភ្នំពេញ
រូបភាពពី មន្ទីរសាធារណការ និង​ដឹកជញ្ជូន​រាជធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖ ក្រុម​សិក្សា​បច្ចេកទេស​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ​ជប៉ុន​(JICA) កំពុង​សិក្សា​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​គម្រោង​បង្កើត​រោងចក្រ​ចម្រាញ់​ទឹកស្អុយ​នៅ​តំបន់​ជើងឯក ដោយ​គម្រោង​នេះ​នឹងត្រូវ​ចំណាយ​ទឹកប្រាក់​២៧​លាន​ដុល្លារ ។​
 
​លោក សាំ ពិ​សិទ្ធ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកសារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ​ថា សម្រាប់​គម្រោង​សាងសង់​រោងចក្រ​ចម្រាញ់​ទឹកស្អុយ​នេះ ក្រុមការងារ​របស់លោក​កំពុងតែ​សិក្សា​ផ្នែក​បច្ចេកទេស​នៅឡើយ ដូច្នេះ​មិនទាន់​ប្រាកដថា​នឹង​គ្រោង​បង្កើត​នៅពេលណា​ឡើយ​។ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបញ្ជាក់​យ៉ាងខ្លី​ថា​៖«​ដោយសារ​យើង​មិនទាន់មាន​រោងចក្រ​ចម្រាញ់​ទឹកស្អុយ​នោះទេ ដូច្នេះ​យើង​ត្រូវតែ​បង្កើតឡើង ដើម្បី​ការពារ​បរិស្ថាន​របស់​យើង​»​។ 


 សកម្ម​ភាព ក្រុម​ការងារ​បច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ពិភាក្សា​ជាមួយ​ក្រុម​សិក្សា​បច្ចេកទេសអង្គការ JICA ស្តីពី​គម្រោង​សាងសង់​រោងចក្រចម្រាញ់ទឹកស្អុយនៅរាជធាន

​សូមបញ្ជាក់ថា នៅ​រាជធានី​ភ្នំពេញ​មាន​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង បណ្តាញ​លូ​មូល លូ​ប្រអប់ លូ​ជ្រុង អណ្តូង​លូ​គ្រប់​ប្រភេទ ប្រឡាយ​ចំហរ​បង្ហូរ​ទឹកភ្លៀង ប្រឡាយ​បេតុង និង​ស្ថានីយ​បូមទឹក​ជុំវិញ​រាជធានី​ភ្នំពេញ​មាន​ចំនួន​១៤​ស្ថានីយ​៕ 
 

Tag:
 កម្ពុជា​
 ​ទឹកស្អុយ​
© រក្សាសិទ្ធិដោយ thmeythmey.com