ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការបញ្ចូល​ឈាម មាន​សុវត្ថិភាព​ប៉ុណ្ណា​? វា​អាចមាន​គ្រោះថ្នាក់​អ្វីដែរឬទេ​?
20, May 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ឈាម​ដែល​ត្រូវបាន​ប្រើ​សម្រាប់​បញ្ចូល​នៅ​សហរដ្ឋអាមេរិក គឺមាន​សុ​វត្ថ​ភាព និង​ជាទូទៅ​មិនមាន​ជំងឺ​អ្វី​ទាំងអស់​។ ឈាម​ដែល​ត្រូវបាន​គេ​ផ្តល់ ត្រូវបាន​ធ្វើតេស្ត​ដោយ​ប្រុងប្រយ័ត្ន​។​

 
​វា​ពិតជា​កម្រ​នឹងមាន​ជំងឺ​តាម​ការបញ្ចូល​ឈាម​ណាស់​។​
 
​ការទទួល​ប្រភេទ​ឈាម​ខុស​ដោយ​ចៃដន្យ គឺជា​ហានិភ័យ​ចំបង​ចំពោះ​ការបញ្ចូល​ឈាម ប៉ុន្តែ​វា​កម្រ​នឹង​កើតមាន​ណាស់​។ សម្រាប់​រាល់​១​លាន​ប្លោក​នៃ​ឈាម​ដែល​ត្រូវបាន​បញ្ចូល ការទទួល​ប្រភេទ​ឈាម​ខុស​បាន​កើតមាន​៤​ដង​។​
 
​ការបញ្ចូល​ឈាម​ជាមួយនឹង​ប្រភេទ​ឈាម​ខុស​បណ្តាល​ឲ្យ​មានប្រតិកម្ម​ធ្ងន់ធ្ងរ ដែល​អាច​គម្រាមកំហែង​ដល់​អាយុជីវិត​បាន​។​
 
​មនុស្ស​មួយចំនួន​ស្តុក​ឈាម​ផ្ទាល់ខ្លួន​របស់​ពួកគេ​ពីរ ឬ​បី​សប្តាហ៍​មុននឹង​ពួកគេ​មានការ​វះកាត់​។ ប្រសិនបើ​ពួកគេ​ត្រូវការ​ការបញ្ចូល​ឈាម​អំឡុងពេល​វះកាត់ ពួកគេ​អាច​ទទួល​ឈាម​របស់​ពួកគេ​បាន​។ នេះ​បន្ថយ​ហានិភ័យ​នៃ​ជំងឺ និង​ប្រតិកម្ម​នៃ​ការបញ្ចូល​ឈាម​ពី​ឈាម​របស់​អ្នក​បរិច្ចាក​។​
 
​ប្រសិនបើ​អ្នកមាន​ការបញ្ចូល​ឈាម​ច្រើន អ្នក​អាច​ហាក់ដូចជា​ងាយ​នឹងមាន​បញ្ហា​ពី​ប្រតិកម្ម​នៃ​ប្រព័ន្ធ​ភាពស៊ាំ​។ ប្រតិកម្ម​បណ្តាល​ឲ្យ​ខ្លួន​របស់​អ្នកបង្ក​អង់​ទីករ​ដែល​វាយប្រហារ​នឹង​កោសិកា​គ្រាប់​ឈាម​ថ្មី​របស់​អ្នក​។ ប៉ុន្តែ​ការធ្វើ​តេស្ត​អាចជួយ​ចៀសវាង​បញ្ហា​នេះ​បាន​។ មុននឹង​អ្នកទទួល​ការបញ្ចូល​ឈាម ឈាម​របស់​អ្នក​ត្រូវបាន​ធ្វើតេស្ត ដើម្បី​មើល​ពី​ប្រភេទ​ឈាម​របស់​អ្នក​។ ហើយ​ឈាម​ដែល​អ្នកនឹង​ទទួល​ក្នុងការ​បញ្ចូល​នោះ ត្រូវបាន​ធ្វើតេស្ត ដើម្បី​ប្រាកដថា​វា​ត្រូវ​ជាមួយនឹង​ឈាម​របស់​អ្នក​។​
 
​អ្នក​អាច​មា​ប្រតិកម្ម​អា​លែ​ក​ស៊ី​កម្រិត​ស្រាល ទោះបីជា​អ្នក​បានទទួល​ប្រភេទ​ឈាម​ត្រឹមត្រូវ​ក៏ដោយ​។ រោគសញ្ញា​នៃ​ប្រតិ​ម្ម​នោះ​រួមមាន ៖
 
  • ​គ្រុនក្តៅ​
  • ​ចេញ​អុចៗ​នៅលើ​ស្បែក​
  • ​ឈឺ​
  • ​ដកដង្ហើម​ខ្លីៗ​
  • ​ចង្វាក់បេះដូង​លោត​ញាប់​
  • ​ញាក់​
  • ​សម្ពាធ​ឈាម​ចុះ​។​
     
​ប្រតិកម្ម​កម្រិត​ស្រាល អាចជា​រឿង​មួយ​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ​វា​កម្រ​នឹង​គ្រោះថ្នាក់​ណាស់​ប្រសិនបើ​វា​ត្រូវបាន​ព្យាបាល​ភ្លាមៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com