ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែ​រោយ ឬ​ឈឺ​កញ្ចឹងក អ្នក​អាច​សាកល្បង​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ទាំងនេះ​បាន​
21, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​ក​របស់​អ្នក​ឈឺ​ដោយសារតែ​បញ្ហា​នៅ​ទ្រនាប់​ឆ្អឹង​កងករ រលាក​សន្លាក់ មាន​របួស ឬ​រឹង​សាច់ដុំ អ្នក​ប្រហែលជា​អាច​បំបាត់​ការឈឺចាប់​នេះ​ដោយ​ខ្លួនឯង​នៅផ្ទះ​បាន​។ ខាងក្រោម​នេះ​ខ្ញុំ​សូម​ណែនាំ​វិធី​ព្យាបាល​ការឈឺ​កញ្ចឹងក​ដោយ​ខ្លួនឯង​មួយចំនួន​ដែល​អ្នក​អាចធ្វើ​បាន​៖


 
  • ​លេបថ្នាំ​បំបាត់​ការឈឺចាប់​ដោយ​មិនបាច់​មាន​វេជ្ជបញ្ជា​ដូចជា Acetaminophen ឬ Ibuprofen 
  • ​អ្នក​អាច​ស្អំ​ទឹកកក​នៅ​កន្លែង​ដែល​ឈឺ​នោះ​រយៈពេល ៧២​ម៉ោង​ដំបូង បន្ទាប់មក​ប្តូរ​មក​ស្អំ​ទឹក​ក្តៅ​វិញ​
  • ​ចូរ​សម្រាក​ពី​ការហាត់​ប្រាណ និង​សកម្មភាព​នានា​សិន​រយៈពេល​ពីរ​បី​ថ្ងៃ​
  • ​ចូរ​ធ្វើ​ចលនា​នានា​ដោយ​យឺតៗ និង​ថ្នមៗ ដើម្បី​ជួយ​ឲ្យ​សាច់ដុំ​នៅ​កញ្ចឹងក​យឺត​មកវិញ​
  • ​ចូរ​ធ្វើការ​ម៉ាស្សា​នៅ​កន្លែង​ដែល​ឈឺ​ខ្លាំង​
  • ​ចូរ​គេង​លើ​កម្រាលពូក​ដែល​ទន់​ល្មម​ដោយ​មិនបាច់​កើយ​ខ្នើ​ង ឬ​ប្រើ​ខ្នើយ​កល់​តែ​ក្រោម​កបាន​ហើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com