អត្ថបទពាណិជ្ជកម្ម
រង្វាន់​៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា ជួយ​បង្កើត​មុខរបរ​បន្ថែម​ដល់​អតិថិជន​
20, May 2019 , 11:18 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកឈ្នះ​រង្វាន់​៤០​លាន​រៀល ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា បាន​ឲ្យ​ដឹងថា រង្វាន់​ដ៏​សន្ធឹកសន្ធាប់​នេះ ជួយ​ពួកគាត់​ក្នុងការ​ពង្រីក​មុខរប​រ​បន្ថែម​។
 
​ជាក់ស្ដែង​លោក អឿន ចំរើន អាជីវករ​លក់ដូរ​ស​ម្លៀ​ក​បំពាក់​នៅ​ខេត្តកណ្ដាល ឈ្នះ​រង្វាន់​៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា បាន​និយាយថា ៖ «​ប្រពន្ធ​ខ្ញុំ​ទិញ​(​ស្រា​បៀរ​កម្ពុជា​)​ក្លាស្សេ​ទុក​ក្នុង​ទូទឹកកក​ឲ្យ​ជាប្រចាំ​។ ពេល​ត្រូវ​រង្វាន់​ជា​លុយ​ចំនួន​ច្រើន​បែបនេះ ខ្ញុំ​ភ្ញាក់ផ្អើល​មែនទែន​។ លុយ​នេះ​នឹង​ជួយ​ខ្ញុំ​អាច​ទិញ​ខោអាវ​មក​បន្ថែម ដើម្បី​ពង្រីក​អាជីវកម្ម ពីព្រោះ​ខ្ញុំ​កំពុងតែ​ប៉ង​ប​ង្រី​ក​មុខរបរ​បន្ថែម​ផង​»​។​
 
​ស្រដៀង​គ្នា​ដែរ លោក ឆិត សារឿន កសិករ​ខេត្តសៀមរាប តែង​ពិសា​ស្រា​បៀ​កម្ពុជា ពេល​សម្រាក​ពី​ការងារ បាន​ត្រូវ​រង្វាន់​៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា​ដែរ​។  លោក​ថ្លែងថា​៖ «​ខ្ញុំ​មិនដែល​នឹកនា​ដល់​រង្វាន់​អ្វី​ទេ​។ ចៃដន្យ​ថ្ងៃមួយ គាស់​មក​ឃើញ​លេខ​៤០​ធំៗ ក៏​ចាប់អារម្មណ៍ មើលទៅ​ឃើញថា​ត្រូវ​រង្វាន់​៤០​លាន​មែន​។ ថវិកា​បាន​ពី​ការ​ត្រូវ​រង្វាន់​នេះ​នឹង​ឲ្យ​ទៅ​កូន ដើម្បី​បង្កើត​មុខរបរ​លក់ដូរ​ក្នុង​ផ្សារ​បន្ថែម ពីព្រោះ​កូន​ត្រូវការ​ជា​ចាំបាច់​»​។ 


 
​មិន​ខុសគ្នា​ប៉ុន្មាន លោក វន់ ស្រេ​ន អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ឲ្យ​អតិថិជន សប្បាយចិត្ត​នៅពេល​បានឈ្នះ​រង្វាន់​៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា​។ លោក​រៀបរាប់ថា​៖ «​ខ្ញុំ​មិនទាន់​គិតថា ត្រូវធ្វើ​អ្វី​ជាមួយនឹង​ថវិកា​ហ្នឹង​ទេ ប៉ុន្តែ​ថវិកា​នេះ​នឹង​ជួយ​ផ្លាស់​ប្ដូរជីវិត​ខ្ញុំ ដែល​អាចធ្វើ​ឲ្យ​ខ្ញុំ​អាចបង្កើត​មុខរបរ​បន្ថែម​បាន​»​។​


 
​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ផ្ដល់​រង្វាន់​ជា​ទឹកប្រាក់ ៤​លាន​រៀល​ចំនួន​២០០០​រង្វាន់ និង​៤០​លាន​រៀល​១០០​រង្វាន់ ដល់​អតិថិជន​ដោយ​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com