អត្ថបទពាណិជ្ជកម្ម
VR Event Planner គឺជា​ក្រុមហ៊ុន​ដំបូង ដែល​មិន​ធ្វើ​សេវាកម្ម​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​និង​ថ្នាំជក់​
20, May 2019 , 2:08 pm        
រូបភាព
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ ក្រុមហ៊ុន VR Event Planner គឺជា​ក្រុមហ៊ុន​ដំបូង ដែល​មិន​ធ្វើ​សេវាកម្ម​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​និង​ថ្នាំជក់​។ ការប្រកាន់​ជំហរ​នេះ ធ្វើឡើង​បន្ទាប់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បានប្រកាស​មិន​គាំទ្រ​ចំពោះ​ការផ្សាយពាណិជ្ជកម្ម​ស្រា​បៀរ និង​គ្រឿង​ស្រវឹង ដែលមាន​ផ្តល់រ​ង្វាន់ ឬ​ភូតកុហក ដើម្បី​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន ដែល​កើតចេញពី​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​មកលើ​សង្គម​កម្ពុជា​។ ជាពិសេស​យុវជន​-​យុវនារី ដែលជា​សសរទ្រូង​នៃ​ប្រទេសជាតិ នៅក្នុង​កិច្ចប្រជុំ នៅ​វិមាន​សន្តិភាព ជុំវិញ​ប្រធានបទ «​ផលប៉ះពាល់​នៃ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅក្នុង​ប្រទេស​កម្ពុជា​» កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែមេសា ឆ្នាំ​២០១៩​កន្លងមក ។​
 
​ក្រោយ​ទទួលបាន​ដំណឹង​ពី​សេចក្តីប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​អំពី​សេចក្តីព្រៀងច្បាប់​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ខាងលើ អ្នកស្រី តាក់ ពិសិដ្ឋ​រដ្ឋ​លីដា ប្រធាន​ក្រុមប្រឹក្សាភិបាល​ប្រតិបត្តិ ក្រុមហ៊ុន VR Event Planner ដែលជា​ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍ និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឈានមុខ​គេ​មួយ បាន​មានប្រសាសន៍ថា​៖ «​ចាស៎​! នាង​ខ្ញុំ​ធ្លាប់បាន​និយាយ​ម្តង​រួចមកហើយ​កាលពី​ថ្ងៃ​សម្ពោធ​ក្រុមហ៊ុន VR Event Planner ជា​ក្រុមហ៊ុន​ទីមួយ និង​ដំបូងបង្អស់ ដែល​ប្រកាន់​ជំហរ​ក្នុង​ការបម្រើ​សេវាកម្ម​ផ្សព្វផ្សាយ​នានា ដែល​មិន​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង និង​ថ្នាំជក់​។ បច្ចុប្បន្ន​នាង​ខ្ញុំ​ឃើញថា​នៅតាម​បណ្តា​ប្រទេស​ជាច្រើន កំពុងតែ​អនុវត្ត​ផែនការ​ទប់ស្កាត់​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង និង​ថ្នាំជក់​ឲ្យ​ស្ថិតក្នុង​កម្រិត​មួយ ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ឡើយ​។ នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​សុខភាព​សាធារណៈ អង្គការ​សុខភាព និង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ដែល​កំពុងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការអប់រំ ណែនាំ​ដល់​ប្រជាជន ជាពិសេស​យុវជន​ទាំងអស់​ឲ្យ​យល់ច្បាស់​អំពី​បញ្ហា​គ្រឿង​ស្រវឹង និង​ថ្នាំជក់​នេះ​»​។​
 


 
​អ្នកស្រី​ប្រធាន​បន្ថែមថា​៖ «​ចាស៎​! VR Event Planner ធ្វើការ​ជាមួយ​យុវជន ហើយ​គោលបំណង​របស់​យើង គឺ​បណ្តុះបណ្តាល​យុវជន​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់ និង​ក្លាយជា​អ្នកដឹកនាំ​។ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ VR ក៏បាន​ចុះហត្ថលេខា​ជាមួយ​អង្គការ AIESEC ដើម្បី​ជួយ​លើកកម្ពស់​សមត្ថភាព​យុវជន​ឲ្យ​ខ្លាំងពូកែ ដោយ​ផ្តល់ឱកាស​ឲ្យ​ពួកគេ​បាន​ហ្វឹកហាត់​ពី​របៀប​ធ្វើការ​ផ្សេងៗ ទាក់ទិន​នឹង​ជំនាញ​ក្នុង​ការបង្កើត​ទំនាក់ទំនង​សាធារណៈ និង​សិក្សា​ពី​វិស័យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រប​ស់ VR Event Planner ដែលមាន​ដូចជា​សេវាកម្ម​ផ្នែក​ផ្សព្វផ្សាយ ៣៦០​ដឺ​ក្រេ ដែលមាន​ដូចជា​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ (​សន្និសីទ​សារព័ត៌មាន ពិធីជប់លៀង​បែប​ក្រុមហ៊ុន ការផ្សព្វផ្សាយ​ផលិតផល ការតាំងពិព័រណ៍ ការប្រគំ​តន្ត្រី ការផលិត​វីដេអូ​ពាណិជ្ជកម្ម និង​ភាពយន្ត​ខ្លីៗ​) រៀបចំ​ផែនការ​យុទ្ធសាស្ត្រ យុទ្ធនាការ​ទីផ្សារ បង្កើត​គម្រោង​ទីផ្សារ​ឌីជីថល (Digital Marketing Plan) និង​កម្មវិធី​ឌីជីថល (Digital Platform Development) ជាដើម​»​។​
 
​សម្រាប់​ក្រុមហ៊ុន សហគ្រាស ឬ​អង្គការ​នានា ដែល​គាំទ្រ​ក្នុង​ការមិន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាក់​ទង​នឹង​គ្រឿង​ស្រវឹង និង​ថ្នាំជក់ អាច​ជ្រើស​យក​សេវាកម្ម​របស់ VR Event Planner ដែលមាន​អាសយដ្ឋាន​នៅផ្ទះ​លេខ ៤០-៤២ ផ្លូវ​ហ្គោល សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ លេខ​ទំនាក់ទំនង​៖ ០៨១ ៤៤៨ ៤៨៨ ៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com