អត្ថបទពាណិជ្ជកម្ម
​ស្ត្រី​ពពោះ​ទាំងអស់​សូម​អញ្ជើញ​ទៅ​ទទួល​ចំណេះ​ថែ​សុខភាព​បែប​ថ្មី​ក្នុង​សិក្ខាសាលា «​ត្រៀមខ្លួន​ជា​ស្ត្រី​ដែលមាន​សុខភាព​ល្អ​»
20, May 2019 , 2:38 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​បាន​ត្រៀមខ្លួន​ធ្វើជា​ម្តាយ​ដែលមាន​សុខភាព​ល្អ​ហើយ​ឬ​នៅ​? ជាការ​ពិតណាស់ ការត្រៀមខ្លួន​រួចរាល់​នៅ​អំឡុងពេល​ពពោះ មុនពេល និង​ក្នុងពេល​សម្រាល ព្រមទាំង​របៀប​ថែទាំ​ទារក​ក្រោយ​សម្រាល គឺជា​រឿង​ចាំបាច់​ណាស់​ដែល​អ្នក​ម្តាយ​ដែល​កំពុង​ពពោះ​សម័យថ្មី ពិសេស​ស្ត្រីៗ​ពពោះ​លើកដំបូង គួរតែ​យល់ដឹង​។  ដើម្បី​ចូលរួមចំណែក​លើកកម្ពស់​ការយល់ដឹង​អំពី​ការថែទាំ​សុខភាព​មាតា និង​ទារក និង​ចូលរួម​ជំរុញ និង​លើកកម្ពស់​ការ​បំបៅកូន​ដោយ​ទឹកដោះ ហាង​លក់​សម្ភារ​កុមារ​ធំជាងគេ​នៅ​កម្ពុជា បេ​ប៊ី អោត​ឡេ​ត និង​ផលិតផល​ដប​ទឹកដោះ​ហេ​ហ្គេ​ន បាន​ធ្វើជា​អ្នក​ឧបត្ថម្ភ​ធំ នៅក្នុង​សិក្ខាសាលា​ត្រៀម​ធ្វើជា​អ្នក​ម្តាយ​ដែលមាន​សុខភាព​ល្អ ដែល​រៀបចំឡើង​ដោយ មន្ទីរ​រ៉ូយ៉ាល់ភ្នំពេញ ។​
 
​សិក្ខាសាលា​នេះ ត្រូវ​រៀបចំ​រៀងរាល់ខែ  ដោយ​បែងចែក​ថ្នាក់រៀន​ជា​ពីរ​ថ្នាក់ គឺ​មួយ​ថ្នាក់​សម្រាប់​អ្នក​ម្តាយ​ពពោះ​កូន​ពី​១​ខែ ដល់​៧​ខែ និង​ថ្នាក់​មួយទៀត​សម្រាប់​អ្នក​ម្តាយ​ពពោះ​កូន​ពី​៨​ខែ រហូតដល់​សម្រាល​។ 
 
​ដើម្បី​ជ្រាប​ច្បាស់​ថា​តើ​ហេតុអ្វី​ស្ត្រី​ពពោះ ត្រូវតែ​ចូលរួម​សិក្ខា​សាល​នេះ ហើយ​តើ​វា​មានគុណ​ប្រយោជន៍​សំខាន់​យ៉ាងណា​សម្រាប់​សុខភាព​មាន​តា និង​ទារក​នោះ សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​ខាងក្រោម​នេះ រវាង​សារព័ត៌មាន​ថ្មីៗ ជាមួយ​តំណាង​ហាង​បេ​ប៊ី​អោត​ឡេ​ត​, ជាមួយ​តំណាង​មន្ទីរពេទ្យ និង​ជាមួយ​ស្ត្រី​ពពោះ ដែល​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​ដោយផ្ទាល់​៖
 
 
​សូមបញ្ជាក់​ផងដែរ​ថា ប្រធានបទ​សំខាន់ៗ​ជាច្រើន​ដែល​នឹងត្រូវ​លើក​មក​ចែករំលែក នៅក្នុង​សិក្ខាសាលា​នេះ រួមមាន​របៀប​គ្រប់គ្រង​អារម្មណ៍​, ការយល់ដឹង​ពីរ​បប​អាហារ , ការធ្វើ​លំ​ហាត់ប្រាណ និង​ការ​សម្រាក​, អាការ ខុស​ប្រក្រតី​ដែល​ត្រូវ​ដឹង , ការយល់ដឹង​ពី​វិធី​ការពារ ការ​សម្រាល​មុនពេល​កំណត់ , វិធី​ដំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​ជាដើម​។  
 
​ប្រសិនបើ​បងប្អូន​ស្ត្រី​កំពុង​ពពោះ​គ្រប់រូប​ដែលមាន​ចំណាប់អារម្មណ៍ ចូលរួម​សិក្ខាសាលា​នៅពេល​ក្រោយៗ សូម​ផ្ញើ​ឈ្មោះ​ពេញ​, លេខ​ទូរ​សព្ទ និង​រយៈពេល​នៃ​ការ​ពពោះ មកកាន់​ប្រអប់​សារ​នៃ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​Baby Outlet នោះ​បងប្អូន នឹង​ទទួលបាន​សំបុត្រ​ដោយ​ឥតគិតថ្លៃ​ពី​ហាង​បេ​ប៊ី​អោត​ឡេ​ត ដែល​សំបុត្រ​មានតម្លៃ​ស្មើ 30 ដុល្លារ​។ លោកអ្នក មិន​ត្រឹមតែ​បានទទួល​ចំណេះដឹង​ដ៏​មាន​សារៈសំខាន់​មាតា និង​ទារក  ពី​គ្រូពេទ្យ នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ប៉ុណ្ណោះ​ទេ អ្នក​ក៏​នឹង​ទទួលបាន​កញ្ចប់​កាដូ​ពី បេ​ប៊ី​អោត​ឡេ​ត​និង​បាន Coupon បញ្ចុះតម្លៃ 15 ភាគរយ ពី​ផលិតផល Lamoon​ដែលជា​ដៃគូ​របស់​បេ​ប៊ី​អោត​ឡេ​ត​ផងដែរ​។​


 
​សូមបញ្ជាក់ថា​នៅក្នុង​សិក្ខាសាលា​នេះ ក៏មាន​ការចូលរួម​ពី​ផលិតផល​សម្រាប់​កុមារ​ជាច្រើន​ទៀតផង​ដែរ​។ ដូច្នេះ​អាចមាន​ពេល​វា​លា​ស្វែងយល់​បន្ថែម​ក្នុងការ​ប្រឹក្សា​យោបល់ និង​អាច​ជ្រើសរើស​ផលិតផល​ណា​ល្អ​សាក​សម នឹង​បុត្រ​ធីតា​លោកអ្នក​៕








 

© រក្សាសិទ្ធិដោយ thmeythmey.com