អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ENARITA ចាប់ផ្ដើមវាយលុកចូលខេត្តប៉ៃលិន
× ក្រោយពីទទួលជោគជ័យ ក្នុងការពុះលក់ដីឡូត៍កម្សាន្តនៅខេត្តសៀមរាប នៅក្នុងពេលនេះក្រុមហ៊ុនអចលនទ្រព្យ ENARITA បានបោះជំហាន ចូលក្នុងទឹកដីនៃខេត្តប៉ៃលិនហើយ ដោយលោកអគ្គនាយករបស់ក្រុមហ៊ុនក៏បានប្រកាសថា នឹងបើកសាខារហូតគ្រប់២៥ខេត្តក្រុង ដើម្បីវាយលុកនៅក្នុងវិស័យមួយនេះ។ ក្នុងវេទិកាធ្វើបទឧទ្ទេសនាម និងអាហារសាមគ្គី គេកត់សម្គាល់ថា កម្មវិធីទាំងមូល ទទួលបានការចូលរួមយ៉ាងច្រើនកុះករ ពីអតិថិជន ទាំងចាស់ទាំងថ្មីរបស់ក្រុមហ៊ុន។
វេទិកាដែលបានធ្វើឡើងកាលពីថ្ងៃទី១៨ ឧសភានេះ មានការចូលរួមពីបុត្រសម្ព័ន្ធទាំង៧ របស់ក្រុមហ៊ុនENARITA តែម្ដង ដែលក្នុងរួមមាន Rita កាហ្វេ, Rita Investment, Rita ទឹកបរិសុទ្ធ, Rita Education, Rita Spot, Rita Real Estate និង Rita Products។ លោក ឌីម សួនណាត និង លោកស្រី ម៉ក់ សុភក្ត្រ័ អគ្គនាយកក្រុមហ៊ុន ENARITA បានថ្លែងបញ្ជាក់ថា៖ «ដើម្បីបំពេញតម្រូវការផ្នែកវិស័យអចនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Enarita ដែលមានបទពិសោធន៍លើវិស័យដីធ្លី នឹងបើកដំណើរការលក់ដីប្រភេទលម្ហែកាយ ឲ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ដោយប្រភេទដីដែលក្រុមហ៊ុនដាក់លក់ គឺប្រភេទដីសម្រាប់សង់ផ្ទះលម្ហែកាយ និងមានទីតាំងជាប់តំបន់រមណីយដ្ឋាន»។
បន្ថែមពីនេះទៀត ក្រុមហ៊ុនក៏ប្រកាសពីការបោះទុន ធ្វើរមណីយដ្ឋាននៅក្នុងតំបន់របស់ខ្លួន ដោយមានគម្រោងសាងសង់ជាផ្សារ សាលារៀន និងស្ថាបនាជាហេដ្ឋារចនាសម្ព័ន្ធ ដោយមានប្រព័ន្ធលូ, អគ្គិសនី និងទឹកស្អាតផងដែរ ដើម្បីឲ្យអតិថិជនងាយស្រួឡសង់ផ្ទះលម្ហែកាយ ក្រោយក្រុមហ៊ុនប្រគល់ដីឲ្យ»។
លោកអគ្គនាយកបន្តថា៖«ដំណើរមកដល់ខេត្តប៉ៃលិននៅក្នុងពេលនេះ គឺបន្ទាប់ពីមើលឃើញពីសក្តានុពលរបស់អ្នកខេត្តប៉ៃលិន និងដោយសារតែមើលឃើញថា តម្រូវការដីធ្លីសម្រាប់សង់ផ្ទះលម្ហែកាយរបស់អ្នកខេត្តប៉ៃលិន ក៏មានកំណើនកើនឡើង»។
អ្វីដែលគួរឲ្យកត់សម្គាល់ គឺបន្ទាប់ពីការធ្វើបទបង្ហាញពីគម្រោងរបស់ក្រុមហ៊ុន មាននៅពេលដែលមានអតិថិជនថ្មីៗ បន្ថែមពីលើអតិថិជនចាស់ៗជាច្រើន នៅខេត្តប៉ៃលិន បានទិញគម្រោងរបស់ក្រុមហ៊ុន ដោយក្នុងនោះអ្នកខេត្តប៉ៃលិន មិនត្រឹមតែទិញគម្រោងដីលម្ហែកាយក្នុងខេត្តប៉ៃលិន ដែលបានបើកលក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ទិញក្នុងខេត្តសៀមរាប និងកំពង់ស្ពឺផងដែរ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com