អ្នកបើកបរ​គ្រប់​ប្រភេទ​រថយន្ត​អាច​ទៅ​រៀន​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ឥតគិតថ្លៃ​
ជាតិ
រថយន្ត
សង្គមជាតិ
សុវត្តិភាព ចរាចរណ៍
អ្នកបើកបរ​គ្រប់​ប្រភេទ​រថយន្ត​អាច​ទៅ​រៀន​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ឥតគិតថ្លៃ​
20, May 2019 , 7:19 pm        
រូបភាព
សកម្មភាព​អ្នក​បើកបរ​នៅ​រាជធានីភ្នំពេញ
សកម្មភាព​អ្នក​បើកបរ​នៅ​រាជធានីភ្នំពេញ
​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​បង្គាប់​ឲ្យ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំនួន​៩​វគ្គ​ដោយ​ឥតគិតថ្លៃ សម្រាប់​អ្នកបើកបរ​គ្រប់​ប្រភេទ​រថយន្ត​ដែលមាន​ទំហំ​ស៊ីឡាំង​លើសពី​១២៥ CC​ឡើងទៅ ឬ​ម៉ូតូ​ដែល​ប្រើប្រាស់​អគ្គិសនី​លើសពី​១១KW​។


 
​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ នឹងមាន​រយៈពេល​៣​ខែ ចាប់ផ្តើម​ពីថ្ងៃ​ទី​១៨ ខែឧសភា ដល់​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៤​ល្ងាច​។ អ្នកបើកបរ​គ្រប់​ប្រភេទ អាចមក​ចុះឈ្មោះ​រៀន​នៅ​ទីតាំង​ចំនួន​២ ដូច​ជាទី​តាំងទី​១ នៅ​អង្គភាព​ផ្តល់​បណ្ណ​បើកបរ​យានយន្ត នៅ​ផ្លូវ​៥៩៨ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ និង​ទី​តាំងទី​២ នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។
 
​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​សហការគ្នា​ដើម្បី​ឲ្យ​ចំណាត់ការ​នេះ​មាន​ប្រសិទ្ធភាព រួមគ្នា​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​។ 
 
​កន្លងមក​សាលាក្រុង​ភ្នំពេញ​ក៏​ធ្លាប់បាន​ឲ្យ​អ្នកបើកបរ​គ្រប់​ប្រភេទ​រថយន្ត រៀន​ច្បាប់​ចរាចរណ៍​ដោយ​ឥតគិតថ្លៃ​ម្តង​រួចមកហើយ ដែលមាន​អ្នករៀន​ចំនួន​៦,៤៣៦​នាក់ ស្មើនឹង​៣០​ភាគរយ​។ គូសបញ្ជាក់ថា អ្នកបើកបរ​ដែល​ពុំមាន​ប័​ណ្ឌ​បើក​បរមាន​ចំនួន​២៤​ភាគរយ និង​អ្នកប្រើប្រាស់​បណ្ណ​បើកបរ​ក្លែងក្លាយ​មាន​១០​ភាគរយ​៕ 
 
 

Tag:
 សាលាក្រុង​ភ្នំពេញ​
 ​ចរាចរណ៍​
 ​រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com