រថយន្ត
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ថ្មសាក និងជួសជុលខ្លួនឯងស្វ័យប្រវត្តិសម្រាប់ស្មាតហ្វូនរហូតដល់រថយន្ត អាចមានពិតប្រាកដ
× លោក Atsuo Yamada និងក្រុមការងារវិស្វកម្មនៃសកលវិទ្យាល័យតូក្យូ កំពុងតែអភិវឌ្ឈឧបករណ៍ដែលអាចផ្តល់ជីវិត និងសមត្ថភាពខ្ពស់សម្រាប់ថ្មសាក ចាប់តាំងពីទូរសព្ទដៃ រហូតដល់រថយន្ត។ ការសិក្សាត្រូវបានបោះពុម្ពផ្សាយនៅលើព្រឹត្តិបត្ត Nature Communications។
«អ្វីៗនឹងអាចកើតឡើង ប្រសិនបើថ្មសាក អាចដំណើរបានជាមួយសមាសធាតុគម្រូ Oxygen Redox-Layered Oxide [Na2RuO3]។ វាមិនត្រឹមតែអាចសាក ឬមិនសាកដោយស្វ័យប្រវត្តិតែប៉ុណ្ណោះនោះទេ វាក៏អាចជួសជុលដោយខ្លួនឯងផងដែរ»។ នេះជាការរំពឹងរបស់លោកសាស្ត្រាចារ្យ Yamada។
ពីស្មាតហ្វូន ដល់ឧបករណ៍អេឡិតត្រូនិក ហើយដល់ទៅសូម្បីតែរថយន្តថែមទៀតនោះ ការអភិវឌ្ឍន៍លើថាមពលថ្មសាកពិតជាមានសារសំខាន់ខ្លាំង សម្រាប់តម្រូវការបច្ចុប្បន្ន និងអនាគត។ នៅសម័យបច្ចេកវិទ្យានេះ ក្រុមអ្នកស្រាវជ្រាវ អ្នកប្រើប្រាស់ជាច្រើនចង់បានថ្ម ឬអាគុយដែលមានអនុភាព និងសមត្ថភាពខ្ពស់ ។
បច្ចុប្បន្នប្រភេទថ្ម លីចូម-អ៊ីយ៉ុង (Lithium-ion) និងប្រភេទថ្មដែលមានសារធាតុសារធាតុគីមីសូដ្យូម អាចផ្ទុកចំនួនថាមពលបានច្រើន ប៉ុន្តែទាំងថ្មលីចូម និងសូដ្យូម ប៉ុន្តែវានៅតែមានបញ្ហាផងដែរ ជាពិសេសនៅពេលប្រើប្រាស់លើសពេលកំណត់៕
សម្រាប់ព័ត៌មានលំអិតទាក់ទាងនឹងការសិក្សាដែលដឹកនាំដោយសាស្ត្រាចារ្យ Yamada សូមចូលទៅកាន់៖
© រក្សាសិទ្ធិដោយ thmeythmey.com