ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់រំលាយក្រួសក្នុងតម្រងនោម សាកធ្វើរូបមន្តនេះទៅមើល មានប្រសិទ្ធភាពណាស់!!!
× ទឹកក្រូចឆ្មារត្រូវបានគេចាត់ទុកថា មានជាតិអាស៊ីតពីធម្មជាតិ ដែលអាចច្រើដើម្បីច្រោះជាតិពុលពីក្នុងតម្រងនោម ព្រមទាំងអាចរំលាយគ្រួសក្នុងតម្រងនោមបានថែមទៀត។
របៀបធ្វើ៖
• ចូរយកផ្លែក្រូចឆ្មាពីរបីផ្លែ រួចច្របាច់យកតែទឹករបស់វាប្រហែល ១២០មីលីលីត្រ
• លាយទឹក ២លីត្រ និងស្ករបន្តិចចូល ហើយកូរឲ្យសប់
• ចូរញ៉ាំរូបមន្តភេសជ្ជៈខាងលើដើម្បីបំបាត់គ្រួសក្នុងតម្រងនោម និងការឈឺចាប់របស់វា
• ចូរញ៉ាំវាមួយថ្ងៃពីរដង ជារៀងរាល់ថ្ងៃ និងទៀងទាត់ ដោយម្តងព្រឹក និងម្តងល្ងាច រហូតដល់បាត់ក្រួស
ចំណាំ៖
រូបមន្តមួយនេះគួរតែអាចសាកល្បងចំពោះករណីដែលគ្រួសតូចៗប៉ុណ្ណោះ ប៉ុន្តែបើសិនជាគ្រួសធំពេក គួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីស្វែងរកវិធីព្យាបាលផ្សេងវិញ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com