អត្ថបទពាណិជ្ជកម្ម
7Day Beauty Mart ហាងលក់ផលិតផលថែរក្សាសម្រស់មកពីប្រទេសកូរ៉េ បានសម្ពោធជាផ្លូវការ
× កាលពីថ្ងៃទី១៩ ខែឧសភា កន្លងទៅ 7Day Beauty Mart ជាម៉ាតនាំចូលគ្រឿងសម្អាង និងគ្រឿងថែរក្សាសម្រស់លេខ១ មកពីប្រទេសកូរ៉េ បានដាក់សម្ពោធជាផ្លូវការ។ ការដាក់សម្ពោធជាផ្លូវការនេះ មានចូលរួមពីភ្ញៀវកិត្តិយសជាច្រើន អមជាមួយនឹងការសម្ដែងរបាំជូនពរ និងក្បាច់រាំបែប Kpop យ៉ាងទាក់ទាញផងដែរ។
លោក សេង ដារ៉ា អគ្គនាយក 7day beauty mart បានថ្លែងក្នុងកម្មវិធីសម្ពោធដ៏ឱឡារិកនេះ ថា មូលហេតុដែលលោកសម្រេចចិត្តបើក 7day Beauty mart នេះ គឺដើម្បីផ្តលជម្រើសកាន់តែច្រើនដល់អ្នកប្រើប្រាស់ ពិសេសយុវវ័យ ក្នុងការជ្រើសរើសផលិតផលដើម្បីកែសម្ផស្ស និងតុបតែងខ្លួន។ បើតាមលោក ដារ៉ា ម៉ាតមួយនេះនឹងដាក់បង្ហាញផលិត make up ឱ្យបានច្រើនជម្រើសជូនដល់អតិថិជនជ្រើសរើស ជាមួយនឹងតម្លៃសមរម្យ ដែលមានតម្លៃចាប់ពី១ដុល្លារ រហូតដល់៥០០ដុល្លារ។
លោក សេង ដារ៉ា បញ្ជាក់ទៀតថា៖«7day Beauty mart ជាម៉ាតដែលបាននាំយកផលិតផលគ្រឿងសម្អាងចម្រុះ មកផ្ទាល់ពីប្រទេសកូរ៉េ ដែលម៉ាតនេះដែរ គឺមានសុទ្ធតែរបស់កូរ៉េតែម្តង។
Martនេះ គឺមានផ្តល់ជូនជម្រើសច្រើនជូនដល់អតិថិជន ក្នុងការរៀបចំតុបតែងខ្លួន មិនមែនមានតែមួយជម្រើសនោះទេ។ ដូចនេះហើយ បើសិនអតិថិជនគិតដល់រឿងសម្រស់ 7day Beaty mart និងផ្តល់ជូនគ្រប់ជម្រើសតែម្តង ជាមួយនឹងតម្លៃសមរម្យ និងមានការធានាជូនដល់អតិថិជនក្នុងការប្រើប្រាស់ និងការបង្រៀនពីវិធីប្រើប្រាស់ផលិតផលផងដែរ»។
ក្នុងឱកាសសម្ពោធនេះដែរ សម្រាប់អតិថិជនដែលអញ្ជើញមកផ្ទាល់នៅម៉ាត 7day Beauty mart នេះ នឹងទទួលបានកាតសមាជិក VIP មួយភ្លាម ដែលកាតនេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើន។ រាល់ពេលដែលលោកអ្នកជាវផលិតផលណាមួយក៏បានពី 7day Beauty mart នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៥ភាគរយ។ បន្ថែមពីនេះសម្រាប់ប្អូនៗដែលមានកាតសិស្ស ឬនិស្សិត ក៏ទទួលបានការបញ្ចុះតម្លៃ ១៥ ភាគរយផងដែរ។
7DayB eauty Mart មានលក់បោះដុំ លក់រាយផលិតផល និងគ្រឿងសម្អាងពីកូរ៉េសុទ្ធ១០០ភាគរយ ដែលមានអាសយដ្ឋាន នៅបណ្តោយផ្លូវកម្ពុជាក្រោម ចម្ងាយ១០០ម៉ែត្រ ពីវិទ្យាល័យសន្ធរម៉ុក។ ទំនាក់ទំនង លេខទូរសព្ទ: 010 99 89 59 ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com