កីឡាអន្តរជាតិ
អន្តរជាតិ
Kroos យល់ព្រមបន្តកិច្ចសន្យានៅ Real ៤ឆ្នាំទៀត បញ្ចប់ក្តីសង្ឃឹម Man Utd
× ខ្សែបម្រើ Toni Kroos យល់ព្រមបន្តកិច្ចស្យាជាមួយ Real Madrid រយៈពេល៤ឆ្នាំទៀត បញ្ចប់ក្តីសង្ឃឹមរបស់ Manchester United ដែលព្យាយាមទាក់ទងកីឡាករអាល្លឺម៉ង់រូបនេះទៅរួមក្រុមរដូវកាលក្រោយ។
កិច្ចព្រមព្រៀងថ្មីនឹងធ្វើឲ្យ Kroos ត្រូវបន្តស្នាក់នៅទឹកដី Bernabeu ហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣។ ខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះបានផ្លាស់ពី Bayern Munich ទៅកាន់ក្រុមស្តេចសកាលពីឆ្នាំ២០១៤ ដោយចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ។
សមាជិកដែលជួយជម្រើសជាតិអាល្លឺម៉ង់ឈ្នះពាន World Cup ឆ្នាំ២០១៤ បង្ហាញខ្លួន ២៣៣ ប្រកួតឲ្យ Real គិតទាំងជំនួប ២៨លើកនៅ La Liga និង៨ប្រកួតនៅ Champions League រដូវកាលនេះផង។
ការយល់ព្រមបន្តកិច្ចសន្យារហូត៤ឆ្នាំនេះ បានធ្វើឲ្យក្រុមបិសាចក្រហមខកចិត្តមិនស្ទើរនោះទេ ដ្បិតពួកគេព្យាយាមទាក់ទង Kroos ដើម្បីយកទៅពង្រឹងក្រុមរដូវកាលក្រោយ។
ក្រោមការដឹកនាំរបស់លោក Zinedine Zidane ក្រុមស្តេចសហាក់មានបញ្ហាជាមួយកីឡាករមួយចំនួនក្នុងនោះក៏មាន Gareth Bale ម្នាក់ផងដែរ។ ខណៈអនាគតរបស់ Bale នៅទឹកដីអេស្ប៉ាញមិនទាន់មានភាពច្បាស់លាស់ អ្នកចាត់ការសញ្ជាតិបារាំងរូបនេះមើលឃើញថា Kross ជាកីឡាករសំខាន់មិនអាចខ្វះបានក្នុងការបំពេញទម្រង់ដឹកនាំរបស់ខ្លួន។
Man Utd ឯណោះវិញកំពុងមានបញ្ហាតំបន់កណ្តាលធ្ងន់ធ្ងរផងដែរស្របពេល Ander Herrera ប្រកាសចាកចេញពីក្រុមរដូវកាលក្រោយ ហើយ Paul Pogba ឯណោះក៏មិនបង្ហាញអារម្មណ៍មិនសប្បាយចិត្តនៅ Old Trafford ដែរ។ ដើម្បីជំនួសតំណែងអ្នកទាំងពីរលោក Ole Gunnar Solskjær សម្លឹងឃើញ Kross តែអ្វីៗត្រូវបញ្ចប់ហើយ៕
Tag:
Toni Kroos
Real Madrid
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com