កីឡាអន្តរជាតិ
អន្តរជាតិ
Kroos យល់ព្រម​បន្ត​កិច្ចសន្យា​នៅ Real ៤​ឆ្នាំ​ទៀត បញ្ចប់​ក្តីសង្ឃឹម Man Utd
21, May 2019 , 11:41 am        
រូបភាព
​ខ្សែបម្រើ Toni Kroos យល់ព្រម​បន្ត​កិច្ច​ស្យា​ជាមួយ Real Madrid រយៈពេល​៤​ឆ្នាំ​ទៀត បញ្ចប់​ក្តីសង្ឃឹម​របស់ Manchester United ដែល​ព្យាយាម​ទាក់ទង​កីឡាករ​អាល្លឺម៉ង់​រូបនេះ​ទៅ​រួម​ក្រុម​រដូវ​កាល​ក្រោយ​។​


 
​កិច្ចព្រមព្រៀង​ថ្មី​នឹងធ្វើ​ឲ្យ Kroos ត្រូវ​បន្ត​ស្នាក់នៅ​ទឹកដី Bernabeu ហូត​ដល់​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣​។ ខ្សែបម្រើ​វ័យ​២៩​ឆ្នាំ​រូបនេះ​បាន​ផ្លាស់​ពី Bayern Munich ទៅកាន់​ក្រុម​ស្តេច​ស​កាលពី​ឆ្នាំ​២០១៤ ដោយ​ចុះកិច្ចសន្យា​រយៈពេល ៥​ឆ្នាំ​។​
 
​សមាជិក​ដែល​ជួយ​ជម្រើសជាតិ​អាល្លឺម៉ង់​ឈ្នះ​ពាន World Cup ឆ្នាំ​២០១៤ បង្ហាញខ្លួន ២៣៣ ប្រកួត​ឲ្យ Real គិត​ទាំង​ជំនួប ២៨​លើក​នៅ La Liga និង​៨​ប្រកួត​នៅ Champions League រដូវ​កាល​នេះ​ផង​។​
 
​ការយល់ព្រម​បន្ត​កិច្ចសន្យា​រហូត​៤​ឆ្នាំនេះ បានធ្វើ​ឲ្យ​ក្រុម​បិសាច​ក្រហម​ខកចិត្ត​មិន​ស្ទើរ​នោះទេ ដ្បិត​ពួកគេ​ព្យាយាម​ទាក់ទង Kroos ដើម្បី​យកទៅ​ពង្រឹង​ក្រុម​រដូវ​កាល​ក្រោយ​។​
 
​ក្រោម​ការដឹកនាំ​របស់​លោក Zinedine Zidane ក្រុម​ស្តេច​សហា​ក់មាន​បញ្ហា​ជាមួយ​កីឡាករ​មួយចំនួន​ក្នុងនោះ​ក៏មាន Gareth Bale ម្នាក់​ផងដែរ​។ ខណៈ​អនាគត​របស់ Bale នៅ​ទឹកដី​អេ​ស្ប៉ា​ញ​មិនទាន់មាន​ភាពច្បាស់លាស់ អ្នកចាត់ការ​សញ្ជាតិ​បារាំង​រូបនេះ​មើលឃើញថា Kross ជា​កីឡាករ​សំខាន់​មិនអាច​ខ្វះ​បាន​ក្នុងការ​បំពេញ​ទម្រង់​ដឹកនាំ​របស់ខ្លួន​។​
 
Man Utd ឯណោះ​វិញ​កំពុងមាន​បញ្ហា​តំបន់​កណ្តាល​ធ្ងន់ធ្ងរ​ផងដែរ​ស្របពេល Ander Herrera ប្រកាស​ចាក​ចេញពី​ក្រុម​រដូវ​កាល​ក្រោយ ហើយ Paul Pogba ឯណោះ​ក៏​មិន​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​នៅ Old Trafford ដែរ​។ ដើម្បី​ជំនួស​តំណែង​អ្នក​ទាំងពីរ​លោក Ole Gunnar Solskjær សម្លឹង​ឃើញ Kross តែ​អ្វីៗ​ត្រូវ​បញ្ចប់​ហើយ​៕
 

Tag:
 Toni Kroos
  Real Madrid
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com