អត្ថបទពាណិជ្ជកម្ម
Samsung Galaxy Tab S5e ដែល​អតិថិជន​ទាំងអស់​កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​បានមក​ដល់ និង​ដាក់លក់​ហើយ​!
21, May 2019 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩៖​ដើម្បី​ឆ្លើយតប​ការទន្ទឹងរង់ចាំ​យ៉ាង​តក់ក្រហល់ របស់​អតិថិជន ក៏ដូចជា​អ្នក​និយម​គាំទ្រ​ទាំងអស់​នៅថ្ងៃនេះ​ក្រុមហ៊ុន សាម​សុង សូម​ណែនាំ Samsung Galaxy Tab 5Se ជំនាន់​ថ្មី ទាន់សម័យ ដែលមាន​រូបរាង​ស្តើង​ជាងគេ ស្ទើរតែ​គ្មាន​គែម ស្រាល​ជាងគេ និង​ទាក់ទាញ​ជាង​មុន ស្រោប​ដោយ​លោហៈ រលោង​ចាំង​ផ្លេក រឹងមាំ​ធន់ ជាមួយនឹង​មុខងារ​កាន់តែ​ឆ្លាត​វៃ​ច្រើនជាង​មុន​។ អ្វីដែល​កាន់តែ​ពិសេស​បំផុត សម្រាប់ Galaxy Tab S5e ថ្មី​នេះ គឺមាន​អេក្រង់​ធំ​ជាង​មុន ថាមពល​ថ្ម​រឹតតែ​ខ្លាំង​ជាង​មុន​ទៀត ដែល​អាចឱ្យ​អ្នក​រីករាយ​ជាមួយ​ការកម្សាន្ត​ដ៏​សម្បូរបែប គ្មាន​ដែន​កំណត់ ស្ទើរតែ​ពេញ​មួយថ្ងៃ និង​អាច​ទស្សនា​វីដេអូ​បាន​រហូតដល់ 15 ម៉ោង ឯណោះ​។ ពិតជា​ខ្លាំង​មែន​! ចុះ​តម្លៃ​វិញ​យ៉ាងម៉េច​ដែរ​?
 
​ជាមួយនឹង​លក្ខណៈពិសេស​ទាំងនេះ អាចឱ្យ​យើង​និយាយបាន​យ៉ាងច្បាស់​ថា Samsung Galaxy Tab S5e គឺជា​ថេ​ប្លេ​ត​ដែល​រចនា និង​បង្កើតឡើង យ៉ាង​ល្អឥតខ្ចោះ ជាមួយនឹង​តម្លៃ​ត្រឹមតែ 489 ដុល្លារ ប៉ុណ្ណោះ​។ គួរបញ្ជាក់​ផងដែរ​ថា  Galaxy Tab S5e នេះ គឺ​ពិតជា​អាច​ផ្តល់​បទពិសោធន៍ ដ៏​អស្ចារ្យ​ជូន​លោកអ្នក ឱ្យ​រីករាយ​ក្នុងការ​កម្សាន្ត​នានា ដូចជា​ស្តា​ប់ត​ន្រី្ត ចម្រៀង ការ​ទស្សនា​វីដេអូ ឬក៏​ខ្សែភាពយន្ត ជាមួយនឹង​អេក្រង់​ភ្លឺ​ច្បាស់ ត្រជាក់​ភ្នែក​ប្រភេទ Super AMOLED ព្រមទាំង​រន្ធ​បំពង​សំឡេង​ប្រភេទ AKG ចំនួន 4 គ្រាប់ ដែល​លឺ​ខ្លាំង ពីរោះ​រន្ថើន និង​ពិតជា​ឆក់យក​អារម្មណ៍​អ្នកប្រើប្រាស់ ដោយ​មិនដឹង​ខ្លួន​។ ដូច្នេះហើយ តើ​អតិថិជន​ទាំងអស់​នៅចាំ​អី​ទៀត​? ឥឡូវនេះ​សូម​មក​មើល​លក្ខណៈសម្បត្តិ​ពិសេសៗ នៅ​ខាងក្រោម​នេះ​ទាំងអស់គ្នា ថា​វា​ល្អ និង​អស្ចារ្យ​ប៉ុនណា​!



* Samsung Galaxy Tab S5e:
 
•  បង្ហាញ​រូបភាព​ក្នុង​ទំហំ​៖ 10.5 អ៊ី​ញ​
•  ប្រភេទ​អេក្រង់​៖ Super AMOLED ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​
•  អង្គ​ចងចាំ​៖ 4GB
•  អង្គ​ផ្ទុក​៖ 64GB
•  កាមេរ៉ា​មុខ​៖ 13MP
•  កាមេរ៉ា​ក្រោយ​៖ 8MP
•  កម្រាស់​៖ 5.5 មិលីម៉ែត្រ​
•  ទម្ងន់​៖ 400 ក្រាម​
•  ថាមពល​ថ្ម​៖ 7,040mAh ប្រើ​បានយូរ និង​សាក​ថ្ម​លឿន​ឆាប់​ពេញ រួមទាំង​រន្ធ​សាក​ថ្ម​ប្រភេទ C
•  ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​៖ Android 9.0, Qualcomm SDM 670 (Dual 2.0 GHz + Hexa1.7 GHz)
•  កម្រិត​ថត​វីដេអូ​៖ UHD 4K (3840 X 2160) @30fps
•  ប្រព័ន្ធ​សំឡេង​៖ រន្ធ​បំពង​សំឡេង 4 គ្រាប់ (​តាម​គែម​លើ 2 និង​ក្រោម 2) ដោយ AKG និង Dolby Atmos® ឮលាន់​បុក​រងំ​ខ្លាំង​!
•  មាន​ជម្រើស ៣ ពណ៌​៖ ពណ៌​មាស ពណ៌​ប្រាក់ និង​ពណ៌​ខ្មៅ​
 
​ប្រសិនបើ​លោកអ្នក ស្រមៃ​ចង់បាន​ថេ​ប្លេ​ត ដែលមាន​គុណភាព​ល្អ ទំនើប​ទាន់សម័យ ស្តើង​ស្រាល ងាយស្រួល​យកតាម​ខ្លួន និង​មានតម្លៃ​សមរម្យ​នោះ យើង​សូម​ណែនាំ Samsung Galaxy Tab S5e ពិតជា​មិន​ធ្វើឱ្យ​លោកអ្នក​ខកបំណង​ឡើយ​។ លោកអ្នក​ក៏​អា​ចរក​ជាវ​បាន នៅ​គ្រប់​ហាង ឬ​ដេប៉ូ​ចែកចាយ ទូរស័ព្ទដៃ និង​ផលិតផល សាម​សុង​ទាំំ​ង​អស់​ក្នុងប្រទេស​កម្ពុជា ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬក៏​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232 ៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com