ជាតិ
សង្គមជាតិ
វៀតណាម ប្តេជ្ញា​បន្ត​គាំទ្រ​វិស័យ​យោធា​កម្ពុជា​
21, May 2019 , 8:19 pm        
រូបភាព
ជំនួបរវាងលោក ហ៊ុន ម៉ាណែត និង លោក ង្វៀន ​ តាន់​គឿង (រូបពីហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត)
ជំនួបរវាងលោក ហ៊ុន ម៉ាណែត និង លោក ង្វៀន ​ តាន់​គឿង (រូបពីហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត)
ដោយ: ថ្មីៗ
​ឧ​ត្ត​ម​សេនីយ៍​ទោ ង្វៀន  តាន់​គឿង (NGUYEN TAN CUONG) អនុប្រធាន​អគ្គសេនាធិការ​នៃ​កងទ័ព​វៀតណាម ប្រាប់​ទៅ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា ថា «​កងទ័ព​វៀតណាម នឹង​បន្ត​ជួយ​គាំទ្រ​ដល់​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា ក្នុង​ការកសាង​សមត្ថភាព​យោធិន ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវ័ន្ត ក្នុង​វិស័យ​ការពារជាតិ​»​។​


 
​លោក ហ៊ុន ម៉ា​ណែ​ត បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម ហើយ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ង្វៀន  តាន់​គឿង នៅ​ពាក់កណ្តាល​ខែឧសភា ឆ្នាំ​២0១៩​នេះ​។ សម្តី​របស់លោក ង្វៀន  តាន់​គឿង ត្រូវបាន​ដកស្រង់​ដោយ​ក្រសួងការពារជាតិ​កម្ពុ​ជា​។ 
 
​បើតាម​ក្រសួងការពារជាតិ លោក ង្វៀន  តាន់​គឿង  បានបង្ហាញ​ជំនឿ​ថា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ា​ណែ​ត ទំនាក់ទំនង​នៃ​កងទ័ព​កម្ពុជា​-​វៀតណាម នឹង​កាន់តែ​រឹងមាំ និង​ពង្រីក​បន្ថែមទៀត​។​
 
​ក្នុងជំនួប​នោះ លោក ហ៊ុន ម៉ា​ណែ​ត បាន​ហៅ​ទំនាក់ទំនង​នៃ​កងទ័ព​កម្ពុជា​-​វៀតណាម ថា​ជា​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​។ ក្រសួងការពារជាតិ បាន​សរសេរ​ពីស​ម្តី​របស់លោក ហ៊ុន ម៉ា​ណែ​ត បែបនេះ​ថា «​កងទ័ព​នៃ​ប្រទេស​ទាំងពីរ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រក្សា​សន្តិភាព ស្ថិរភាព​តាម​បណ្តោយ​ព្រំដែន ដែល​បង្កើតបានជា​ព្រំដែន​សន្តិភាព និង​មានការ​អភិវឌ្ឍ ស្របតាម​គោលការណ៍​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​»៕

Tag:
 កម្ពុជា​-​វៀតណាម​
  វិស័យ​យោធា​
  ហ៊ុន ម៉ា​ណែ​ត
© រក្សាសិទ្ធិដោយ thmeythmey.com