អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Cellcard ទទួលបាន​ពានរង្វាន់ Best Emerging Market Operator Awards
21, May 2019 , 4:21 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ ថ្ងៃទី​20 ខែឧសភា ឆ្នាំ​2019៖ សែ​ល​កាត ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ក្នុងស្រុក​តែមួយគត់ ទទួលបាន​ពានរង្វាន់​ជា Best Emerging Market Operator នៅក្នុង​សន្និសីទ Telecom Asia បន្ទាប់ពី​ឆ្លងកាត់​ការត្រួតពិនិត្យ អស់​រយៈពេល ៣ ខែ​កន្លងមក​។
 
​កម្មវិធី​នេះ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ នៅលើ​គេហទំព័រ Telecomasia.net នៅថ្ងៃនេះ ដោយ​បញ្ជាក់ថា​ក្រុមហ៊ុន Cellcard ទទួលបាន​ជ័យលាភី ជា​អ្នកផ្គត់ផ្គង់​សេវា​ទូរស័ព្ទ​ជា Best Emerging Market Operator ដោយ​ចូលរួម​ប្រកួត​ជាមួយ​៣ ប្រទេស​ផ្សេងទៀត នៅក្នុង​តំបន់ ដូចជា Ooredoo Maldives, Global Cloud Xchange (GCX), និង Ooredoo Myanmar​។​
 
​ពានរង្វាន់ Best Emerging Market Operator Award នេះ គឺ​ផ្ដល់ជូន​ឲ្យ​ក្រុមហ៊ុន​គំរូ លើ​គំនិត​ច្នៃប្រឌិត និង​ការបង្កើត​ថ្មី នៅលើ​ស្តង់ដា​សេវាកម្ម ព្រមទាំង​ការប្តេជ្ញាចិត្ត​ជូន​អតិថិជន​។ នេះ​ក៏ សបញ្ជាក់​ពី​ការបម្រើ​ការ​ដ៏​ល្អ​បំផុត នៅក្នុង​ទីផ្សារ​អាស៊ី ដែល​កំពុង​រីកលូតលាស់​នេះ​។​
 
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cellcard លោក Ian Watson បាន​ឲ្យ​ដឹងថា សែ​ល​កាត​មាន​មោទកភាព​ក្នុង​ការនាំយក​ជ័យជម្នះ​នេះ​ត្រលប់មក​ផ្ទះ​វិញ និង​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​លទ្ធផល​មួយ​នេះ​។ លោក Ian Watson បន្តថា​៖ «​ពួកយើង​ត្រូវបាន​អញ្ជើញ​ចូលរួម​សន្និសីទ​Telecom Asia កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅ ដើម្បី​ប្រកួតប្រជែង​ហើយ​ពួកយើង​ទទួលបាន​ព័ត៌មាន​កាលពី ២​សប្តាហ៍​មុន​ថា ពួកយើង​ត្រូវបាន​ជ្រើសរើស ឱ្យចូល​វគ្គ​ផ្តាច់ព្រ័ត្រ​។ ដែល​នេះ​ជា​ក្តីសង្ឃឹម​ដ៏​មុតមាំ​របស់​យើង ហើយ​ថ្ងៃនេះ ពួកយើង​បានទទួល​ជោគជ័យ​ពិតប្រាកដ​មែន ក្នុងនាម​ជា​ប្រតិបត្តិ​ករ​ទីផ្សារ​ដែល​លេចធ្លោ​ជាងគេ (Best Emerging Market Operator) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»​។​
 
​ពានរង្វាន់ Telecom Asia នេះ ជា​កម្មវិធី​ផ្តល់​ពានរង្វាន់​ដែលមាន​រយៈពេល​យូរ​ជាងគេ និង​មាន​កិត្យានុភាព​ជាងគេ​បង្អស់ នៅក្នុង​វិស័យ​ទូរគមនាគមន៍​នេះ ហើយ​ត្រូវបាន​ទទួលស្គាល់ ក្នុងការ​ច្នៃប្រឌិត​ខ្ពស់​។ ពួកគេ​ផ្តល់​ពានរង្វាន់​ដល់​អ្នក​ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​មាន​សក្តានុពល​នៅក្នុង​វិស័យ​ផ្តល់​សេវាកម្ម​នៅ​តំបន់​អាស៊ី និង​ជា​ប្រធាន​ផ្នែក​នៅក្នុង​វិស័យ​។ ការដាក់​ពាក្យ​ត្រូវបាន​វាយតម្លៃ លើ​ភាព​ច្នៃប្រឌិត ដំណើរការ​ហិរញ្ញវត្ថុ បច្ចេកវិទ្យា ភាពជា​អ្នកដឹកនាំ​នៅលើ​ទីផ្សារ និង​អភិបាលកិច្ច​សាជីវកម្ម​។ ពានរង្វាន់ Telecom Asia នៅ​ឆ្នាំនេះ​មាន ២៨ ពាន​លើ​ផ្នែក​នីមួយៗ ដែល​ចែកចេញជា ៣ ក្រុម​លើ​ផ្នែក​ផ្គត់ផ្គង់​សេវា​បម្រើ​អតិថិជន ភាព​ច្នៃប្រឌិត និង​ភាពជា​អ្នកដឹកនាំ​។​
 
​តារាង​ពានរង្វាន់​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់ Cellcard ចាប់តាំងពី​ការដាក់ឱ្យ​ប្រើប្រាស់​បច្ចេក​វិទ្យា 4G LTE ពី​ឆ្នាំ 2017 រួមមាន​៖
 
​ខែឧសភា 2019៖ ពានរង្វាន់ The Best Emerging Market Operator ដែល​ផ្តល់ជូន​ដោយ​ទូរគមនាគមន៍​អាស៊ី ។​
 
​ខែ កុម្ភៈ 2019 ៖ ពានរង្វាន់​បណ្តាញទូរស័ព្ទ​ដែល​លឿន​បំផុត ផ្តល់​ដោយ​ស្ថាប័ន Ookla  សម្រាប់​ខែកក្កដា ដល់​ខែធ្នូ 2018 «​បទពិសោធន៍​នាំមុខគេ​លើ​ល្បឿន​ទាញយក និង​ល្បឿន​អាប់​ឡូត​» និង​ពី Opensignal  សម្រាប់​ខែតុលា​ដល់​ខែធ្នូ 2018​។ 

​មករា 2019៖ ពានរង្វាន់ Cambodia’s Best Brand Award ពី CMO Asia ។​
 
​ធ្នូ 2018 ៖ ពានរង្វាន់​ក្រុមហ៊ុន​ទូរគមនាគមន៍ ដែល​លូតលាស់​លឿន​បំផុត ពី​Global Banking &Finance Review ពានរង្វាន់​អ្នកផ្តល់​បណ្តាញទូរស័ព្ទ ដែល​គួរ​ទុកចិត្ត​បំផុត ក្នុងប្រទេស​កម្ពុជា ពី IDG ASEAN​។ 
 
​វិច្ឆិកា 2018៖ ​ទូរគមនាគមន៍​ដ៏​គួរ​ទុកចិត្ត​បំផុត​ឆ្នាំ​2018 ក្នុងប្រទេស​កម្ពុជា ពី Global Brands Magazine​។​
 
​កញ្ញា 2018៖​ ​ពានរង្វាន់  People’s Choice Award  ពី​បច្ចេកវិទ្យា 5G  អាស៊ី (​ប្រចាំឆ្នាំ CXO Operator )​។​
 
​កក្កដា 2018 ៖​ ពានរង្វាន់​បណ្តាញទូរស័ព្ទ​ដែល​លឿន​បំផុត ផ្តល់ជូន​ដោយ​ស្ថាប័ន Ookla  សម្រាប់ ខែមករា ដល់​ខែមិថុនា 2018​។​
 
​មេសា 2018៖​ ​ពានរង្វាន់​បណ្តាញទូរស័ព្ទ​ដែល​លឿន​បំផុត ផ្តល់ជូន​ដោយ​ស្ថាប័ន Ookla  សម្រាប់​ខែកក្កដា ដល់​ខែធ្នូ 2017​។​
 
​កុម្ភៈ 2018៖ ​4G ល្បឿន​ទាញយក 3G ល្បឿន​ទាញយក ល្បឿន​ទាញយក​សរុប​និង 3G Latency ពី OpenSignal សម្រាប់​អំឡុងពេល​ខែតុលា ដល់​ធ្នូ 2017 ។​
 
​កក្កដា  2017 ៖ ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ដែល​ទុកចិត្ត​បំផុត​របស់​កម្ពុជា ដោយ IDG ASEAN​។​
 
​មេសា  2017 ៖ បណ្តាញទូរស័ព្ទ​ចល័ត​លឿន​បំផុត ពី​Ookla សម្រាប់​អំឡុង​ខែមករា ដល់​មិថុនា 2017៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com