ជាតិ
សង្គមជាតិ
ប្តី ដែល​សម្លាប់​ប្រពន្ធ​ដោយ​កាំបិតផ្គាក់​នៅ​បាណន់ ត្រូវ​ចាប់ខ្លួន​
21, May 2019 , 4:25 pm        
រូបភាព
បុរសជាប្តីដែលសម្លាប់ប្រពន្ធ ត្រូវសមត្ថកិច្ចចាប់ខ្លួន (រូបពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)
បុរសជាប្តីដែលសម្លាប់ប្រពន្ធ ត្រូវសមត្ថកិច្ចចាប់ខ្លួន (រូបពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)
ដោយ: ថ្មីៗ
​លោក ប៉ែន សារី​យូ អភិបាលស្រុក​បាណន់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បុរស​ជា​ប្តី ដែល​ប្រើ​កាំបិតផ្គាក់​អាក​ប្រពន្ធ​រហូត​ដាច់​ក្បាល ត្រូវបាន​សមត្ថកិច្ច ចាប់បាន​ហើយ​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ កើតឡើង​នៅ​ព្រឹក ថ្ងៃទី​២១ ខែឧសភា​នេះ ក្នុងភូមិ​ចម្ការ​អូរ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ខេត្តបាត់ដំបង​។​


 
​បុរស​ជា​ប្តី​ឈ្មោះ យឿ​ត រឿ​ត អាយុ​៣៣​ឆ្នាំ ហើយ​ប្រពន្ធ ដែលជា​ជនរងគ្រោះ​ឈ្មោះ ម៉ាន់ សុភា អាយុ​៣៧​ឆ្នាំ​។ លោក ប៉ែន សារី​យូ អះអាងថា «​សមត្ថកិច្ច ពុំទាន់​ដឹង​មូលហេតុ ដែល​បុរស​នោះ សម្លាប់​ប្រពន្ធ​របស់គាត់​នោះទេ​។ ឥឡូវ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ហើយ ដើម្បី​ស៊ើបសួរ​និង​ចាត់វិធានការ​បន្ត​តាមច្បាប់​»​។
 
​តាម​អភិបាលស្រុក​បាណន់ ប្តី​-​ប្រពន្ធ​ទាំងពីរ​រូបនេះ ទើបតែ​ត្រឡប់​មកពី​ធ្វើការ​ប្រទេស​ថៃ​៕ 
 

Tag:
 បាត់ដំបង​
  ឃាតកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com