អត្ថបទពាណិជ្ជកម្ម
ក្រុមគ្រូពេទ្យ​ជំនាញ​ជាច្រើន និង​ក្រុមគ្រូពេទ្យ​ល្បីៗ​មកពី​ឥណ្ឌា ដាក់​សម្ពោធ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ម៉ូ​ឌែ​ន​ភ្នំពេញ​
21, May 2019 , 5:38 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ម៉ូ​ឌែ​ន គ្លីនិក (Modern Phnom Penh Clinic) ត្រូវ​បានដាក់​សម្ពោធ​ជា​ផ្លូវការ ដែលមាន​ទីតាំងនៅ​ខណ្ឌ​សែន​សុខ​។ មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ម៉ូ​ឌែ​ន គ្លីនិក មាន​ក្រុមគ្រូពេទ្យ​ជំនាញៗ និង​វិជ្ជាជីវៈ​ច្បាស់លាស់ ក្នុងការ​វះកាត់ ស្របទៅតាម​បច្ចេកវិទ្យា​ស្ដង់ដារ​ត្រឹមត្រូវ​។​
 
​ការដាក់​សម្ពោធ​ឲ្យ​ដំណើរការ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​នេះ ធ្វើឡើង​ដោយសារតែ​មើលឃើញថា មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងការ​ជំរុញ​ឲ្យ​មាន​កំណើន​មន្ទីរពេទ្យ និង គ្លីនិក​សម្រាក​ព្យាបាល​ក្នុងស្រុក ដើម្បី​អាច​ធានាបាន​ថា អាចជួយ​សង្គ្រោះ​ទាន់ពេលវេលា ដោយ​ស្របតាម​ស្ដង់ដារ និង​សុវត្ថិភាព​មានការ​កើនឡើង​ជាខ្លាំង​។ ទន្ទឹមនឹង​នេះដែរ មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ម៉ូ​ឌែ​ន គ្លីនិក ក៏​មើលឃើញ​ពី​កំណើនសេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា​ទាក់ទង​នឹង​វិស័យ​វេជ្ជសាស្ត្រ កាន់​តែមាន​ភាពជឿនលឿន​ទៅ​មុខជា​លំដាប់​ផងដែរ​។​


 
​ថ្លែង​ក្នុង​កម្មវិធី​នេះ លោក​វេជ្ជបណ្ឌិត ង៉ែត សំ​អូន ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ម៉ូ​ឌែ​ន​ភ្នំពេញ បាន​មានប្រសាសន៍ថា ៖ «​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ម៉ូ​ឌែ​ន​ភ្នំពេញ គឺជា​មន្ទីរពេទ្យ ដែល​ប្រមូលផ្ដុំ​ទៅដោយ​ក្រុមគ្រូពេទ្យ​មាន​ជំនាញ វិជ្ជាជីវៈ និង​បទពិសោធន៍​យូរ​ឆ្នាំ ក្នុងការ​ព្យាបាល វះកាត់​ជំងឺ​ភ្លាមៗ ដោយ​ប្រើប្រាស់​ឧបករណ៍​សម្ភារ ស្របទៅតាម​ស្ដង់ដារ​បច្ចេកវិទ្យា​ត្រឹមត្រូវ និង​មាន​កិច្ចសហការ ជាមួយ​ក្រុមគ្រូពេទ្យ​ល្បីៗ​មកពី​ប្រទេស​ឥណ្ឌា ដែលមាន​តិច​និក និង​ជំនាញ​ក្នុងការ​ព្យាបាល និង​វះកាត់​ជំងឺ​ជាច្រើន​ប្រភេទ​»​។ 


 
​គួររំលឹកថា មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ម៉ូ​ឌែ​ន​ភ្នំពេញ (Modern Phnom Penh Clinic) មាន​ទីតាំង​ស្ថិតនៅ ផ្ទះ​លេខ ៨៥ ផ្លូវ​ប៉េ​តុង វត្ត​សំរោង​អណ្ដែត ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង​ខណ្ឌ​សែន​សុខ​។​
 
​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ម៉ូ​ឌែ​ន​ភ្នំពេញ (Modern Phnom Penh Clinic) មាន​ទទួល​ព្យាបាល និង​ពិនិត្យ​ជំងឺ​ទូទៅ​ដូចជា​៖ ជំងឺ​កុមារ ជំងឺ​រោគ​ស្ត្រី ជំងឺ​តម្រងនោម វះកាត់​ជំងឺ​ទូទៅ ជំងឺថ្លើម ក្រពះ ពោះវៀន ជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម ដែល​ធានា​នូវ​ការព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប អោយបាន​ជាសះស្បើយ​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com