កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុម​សាកលវិទ្យាល័យ​មួយ​នៅ​វេ​លស៍ នឹង​បង្ហាញខ្លួន​លើកដំបូង​នៅ Europa League
22, May 2019 , 7:59 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​និស្សិត​ដែល​តំណាង​ឲ្យ​សាកលវិទ្យាល័យ Cardiff Met University នឹង​បង្ហាញមុខ​លើកដំបូង​ក្នុង​ក្របខណ្ឌ UEFA Europa League រដូវ​កាល​ក្រោយ បន្ទាប់ពី​ឈ្នះ​ក្នុងការ​ប្រកួត​វគ្គ play-off ដោយ​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​។​


 
Cardiff Met (​ឈ្មោះ​ពេញ Cardiff Metropolitan University F.C. ) បាន​ប្រកួត​ក្នុង​វគ្គ play-off នៃ​ក្របខណ្ឌ​កំពូល​វេ​លស៍ Welsh Premier League ដោយ​ទម្លាក់ Bala Town ដើម្បី​បាន​កៅអី​ទៅ​វគ្គ​ជម្រុះ​បន្ត​សម្រាប់​ពានរង្វាន់​លំដាប់​ទី​២​អឺរ៉ុប​រដូវ​កាល​ក្រោយ​។ ក្រុម​ដែល​តំណាង​ឲ្យ​ក្រុមនិស្សិត​បាន​តំឡើង​ខ្លួន​ទៅលេង​ក្នុង​លី​គ​កំពូល​រយៈពេល​៣​ឆ្នាំ ពោលគឺ​ក្នុង​ឆ្នាំ​២០១៦​។​
 
Cardiff Met និង Bala Town បានបញ្ចប់​ការប្រកួត​ទាំង​ម៉ោង​ផ្លូវការ និង​បន្ថែម​១៥​នាទី​ពីរដង​ក្នុង​លទ្ធផល ១-១​។ ក្រុម​ទាំងពីរ​ត្រូវ​កាត់សេចក្តី​ដោយ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ ដោយ​ក្រុម​តំណាង​និស្សិត​បាន​យកឈ្នះ​លើ​គូប្រជែង​ក្នុង​លទ្ធផល ៣-១​។​
 
 
ជ័យជម្នះនេះបាននាំក្រុមមួយដែលមិនមានប្រាក់បៀវត្សដល់កីឡាករ អាចបន្តទៅវគ្គជម្រុះបឋមដោយត្រូវជួបក្រុម Rangers ពីស្កុតឡែនដែលមានអ្នកចាត់ការលោក Steven Gerrard។ ប្រសិនបើឆ្លងផុតវគ្គនេះទៀត ពួកគេនឹងបន្តទៅជួប Wolves, Eintracht Frankfurt ឬ Espanyol ដើម្បីប្រជែងកៅអីទៅវគ្គចែកពូល Europa League រដូវកាលក្រោយតែម្តង៕

Tag:
 បាល់ទាត់​
  Cardiff Met University
  Europa League
© រក្សាសិទ្ធិដោយ thmeythmey.com