កីឡាជាតិ
ជាតិ
ខ្លោងទ្វារ RSN របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​ខូចខាត ដោយសារ​ខ្យល់​កន្ត្រាក់​
22, May 2019 , 8:29 am        
រូបភាព
ដោយ:
​ខ្លោងទ្វារ​កីឡដ្ឋាន​ភ្នំពេញ​ក្រោ​ន​ត្រូវបាន​ខ្យល់​កន្ត្រាក់​លាយឡំ​ជាមួយ​ភ្លៀង បោកបក់​ខូចខាត​ជា​ដំណំ​នៅ​ថ្ងៃទី​២១ ខែឧសភា​នេះ​។ ប៉ុន្តែ​ហេតុការណ៍​នេះ ពុំ​បង្ក​ឲ្យ​មនុស្ស​រងគ្រោះថ្នាក់ និង​បណ្តាល​ឲ្យ​ខូចខាត​របស់របរ​មាន​តម្លៃ​ដទៃទៀត​ឡើយ​។​

 
​ខ្លោងទ្វារ​ច្រកចូល​កីឡដ្ឋាន​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ដែល​សាងសង់​ពី​គ្រោង​ដែក​ស្រោប​ជ័រ​ស្រួយ​ពី​ខាងក្រៅ ដោយមាន​រចនា​ជា​តួអក្សរ​និង​និមិត្តសញ្ញា​របស់​ក្លិប បាន​រង​ការខូចខាត​ផ្នែក​ខាងក្រោម​និង​ផ្នែក​ខាងលើ​ជា​ដំណំ ក្រោយ​រង​ការ​បោកបក់​ពី​ខ្យល់​កន្ត្រាក់​លាយឡំ​ជាមួយ​ភ្លៀង​នៅ​ថ្ងៃ​អង្គារ​នេះ​។ 
 
​ខ្លោងទ្វារ​នេះ​បាន​សាងសង់​កាលពី​អំឡុង​ខែ​មិនា ឆ្នាំ​២០១៨ ដោយបាន​ចំណាយ​ថវិកា​ប្រមាណ​២​ម៉ឺន​ដុល្លារ​។ ខ្លោងទ្វារ​នេះ​សាងសង់​ក្រោយ​ក្លិប​ភ្នំពេញ​ក្រោ​ន​ផ្លាស់ប្តូរ​ឈ្មោះ​កីឡដ្ឋាន​ពី R.S.N ទៅ Smart R.S.N៕     

Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន
© រក្សាសិទ្ធិដោយ thmeythmey.com