ពីនេះ ពីនោះ
«​នង្គ័ល​» ប្រើ​តាម​វចនា​នុ​ក្រុម​ខ្មែរ តែ​«​អង្គ័ល​» ប្រើ​តាម​បាលី​ក្លាយ
22, May 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពីនេះ​ពី​នោះ​(​)
​ដោយ​៖ ថ្មីៗ 
​ពាក្យ «​នង្គ័ល​» មិនមែនជា​ពាក្យ​ដែល​ពិបាក​និយាយ​ទេ តែបើ​គិតដល់​ការសរសេរ​វិញ អាច​នឹងមាន​អ្នកខ្លះ​ប្រើ​មិនទាន់​ជា​ច្បាស់លាស់​ឡើយ​។ 
«​នង្គ័ល​»​សរសេរ​តាម​បាលី ន​ង្គ​ល តែបើ​សរសេរ​តាម​សំស្ក្រឹត លា​ង្គ​ល ដែល​មានន័យថា ប្រដាប់​សម្រាប់​ភ្ជួរ​ផែនដី​។ ម្យ៉ាងទៀត​ពាក្យ​នេះ ក៏មាន​ខ្មែរ​យើង​និយម​ហៅថា អង្គ័ល ដែលជា​សម្តី​និយាយ​ក្លាយ​ពី​សំស្ក្រឹត ឬ​ពី​បាលី ដែល​ហៅថា​បាលី​ក្លាយ ឬ​បាលី​បំប្លែង ដូចគ្នា​សម្តី ប្រាក្រឹត​របស់​ប្រទេស​ឥណ្ឌា​ដែរ​។ ចំណែក​នៅ​ស្រុក​ខ្លះទៀត​ហៅ​នង្គ័ល​ថា ខុង​ម៉ូ​វ ពាក្យ​បណ្តៅ​ហៅ តុកតុល​៕ 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com