ជាតិ
កម្លាំង​នគរបាល ត្រៀម​ការពារ​សុវត្ថិភាព​និង​សណ្ដាប់ធ្នាប់ ក្នុង​ពិធី​ច្រត់ព្រះនង្គ័ល
21, May 2019 , 6:02 pm        
រូបភាព
រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ប្រជុំពិភាក្សា​និង​ផ្សព្វផ្សាយ​ផែនការ គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រៀម​ការពារ​សន្តិសុខ សណ្តាប់​ធ្ន​ប់ និង​សុវត្ថិភាព ក្នុង​ពិធី​ច្រត់ព្រះនង្គ័ល ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២២ ខែឧសភា នៅ​ខេត្តតាកែវ​។ នេះ​បើតាម​លោក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

 
​លោក ឆាយ គឹម​ខឿន ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ថា កម្លាំង​សមត្ថកិច្ច​និង​គ្រប់​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ត្រៀម​ការពារ​សុ​វត្តិភាព​និង​សណ្ដាប់ធ្នាប់​រួប​ជាស្រេច ចំពោះ​សុ​វត្តិភាព​ព្រះមហា​ក្សត្រ និង​ជូន​ប្រជាពលរដ្ឋ​។ លោក ឆាយ គឹម​ខឿន សង្កត់ធ្ងន់ថា៖ «​ផែន​សម្រាប់​ការការពារ​ដល់​ពលរ​ដ្ឋ​ចូលរួម​, ការរៀបចំ​ទីតាំង​ការពារ​ក្នុង​ទីកន្លែង​ប្រារព្ធ​ពិធី​, ការការពារ​ពី​ចម្ងាយ​, ការសម្រួល​ចរាចរណ៍ និង​ដាក់​ការពារ​នៅ​គោលដៅ​សំខាន់ៗ​គ្រប់​ច្រក រួមជាមួយ​ការត្រៀម​ឡាន​សង្គ្រោះបន្ទាន់​»​។​


 
​កាលពី​ថ្ងៃទី​២០​ឧសភា ឆ្នាំ​២០១៩ លោក ទូច ណារ៉ុថ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ប្រធាន​នាយកដ្ឋានអង្គរក្ស​, លោក ម៉ន សាម៉ុន មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, លោក ខាន់ សុខា អភិបាលរង​ខេត្តតាកែវ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ អំពី​ការការពារ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​។ លើសពីនេះ គ្រប់​អង្គភាព​បាន​ចុះ​ពិនិត្យ​ទីតាំង​ភូម​សាស្ត្រ​តាម​ដងផ្លូវ និង​កន្លែង​ប្រារព្ធ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​កីឡាដ្ឋាន​គិរីវង់​សុខ​សែន​ជ័យ​។ 
 
​ពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំ​២០១៩ ប្រារព្ធ​នៅ​កីឡាដ្ឋាន​គិរីវង់​សុខ​សែន​ជ័យ ស្ថិតនៅ​ភូមិ​ត្រពាំង​អង្គ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​៕ 



Tag:
 ការពារ​សន្តិសុខ​
  សណ្តាប់ធ្នាប់​
  ច្រត់ព្រះនង្គ័ល
© រក្សាសិទ្ធិដោយ thmeythmey.com